សម្រេចឃុំខ្លួនហើយ! បុរសជើងខ្លាំង ដែលជិះម៉ូតូស្ទាក់រថយន្ត រួចបង្កហិង្សាលើម្ចាស់រថយន្ត ត្រូវបានចៅក្រមសម្រេចចោទប្រកាន់ចំនួន ០៤បទល្មើស ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបុរសជើងខ្លាំង ដែលជិះម៉ូតូស្ទាក់រថយន្ត រួចបង្កហិង្សាលើម្ចាស់រថយន្ត ដោយចោទប្រកាន់ចំនួន ០៤បទល្មើស នៅមណ្ឌលអប់រំកែប្រែទី ១ ( ព្រៃស ) ជាបណ្តោះអាសន្ន។

 

លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា តំណាងអយ្យការបាន បើកការ ស៊ើបសួរ និងសម្រេចធ្វើការ ចោទប្រកាន់បុរសជើងខ្លាំងដែលបង្កលើម្ចាស់រថយន្ដ ដោយច្រឡំស្មានថា «បើកបុកម៉ូតូមិត្តភក្តិបណ្តាលអោយបាត់បង់ជីវិត» លើបទចោទ ចំនួន៤បទល្មើស រួមមានបទហិង្សា ដោយចេតនា , បទគំរាមកំហែង, បទជេរប្រមាថជាសាធារណៈ និង បទធ្វើអោយខូចខាត ដោយចេតនាតាមមាត្រា ២១៧មាត្រា ២៣១មាត្រា៣០៧ និង មាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ។

 

គួររម្លឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ បុកគ្នាពេញទំហឹង បណ្តាលឱ្យ មនុស្សម្នាក់ស្លាប់ និង ០២នាក់ទៀត រងរបួសធ្ងន់។ បន្ទាប់ពីមានករណីនេះកើតឡើង ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ Honda PCX ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1MN -1070 កំពុងជិះម៉ូតូតាមផ្លូវ បានឮគេស្រែកថា ម្ចាស់រថយន្តម៉ាក Aion ពណ៍ស បើកបុករត់ ។

...

 

ភ្លាមៗ បុរសខាងលើ បានជិះម៉ូតូខាងលើទៅស្ទាក់ឃាត់រថយន្ត រួចអូសអ្នកបើករថយន្ត ចេញមកក្រៅរួចបង្កហិង្សា វាយបណ្តាលអោយម្ចាស់រថយន្ត រងរបួសឈាមមាត់ បង្កភ្ញាក់ផ្អើលតែម្តង៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print