កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីយកដុំថ្មគប់លើកញ្ចក់រថយន្ត

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ក្រុមទី២ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីយកដុំថ្មគប់លើកញ្ចក់រថយន្ត។ ប្រព្រឹត្តបទល្មើសនៅចំណុចផ្លូវលេខ៥ ក្រុម២ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៨:១៣នាទី ។

ជនសង្ស័យឈ្មោះ សេង គឹមឡេង ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សម្ភារៈខូចខាត៖ ស្រាំកញ្ចក់ចំហៀងខាងឆ្វេង និងកំពិតទ្វារថយន្ត។ សម្ភារៈដកហូតរួមមាន៖ ដុំថ្ម ចំនួន០១ដុំ, កាំបិតបុ័ងតោ ចំនួន០១ដើម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print