អាជ្ញាធរ៥ខេត្តប្រមូលវត្ថុតាងគ្រឿងញៀនជាច្រើនសន្ធឹកសន្ធាប់ដុតបំផ្លាញចោលរួមគ្នានៅខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ៖ វត្ថុតាងគ្រឿងញៀន រួមនិងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ice)ទឹកកកជាង២គីឡូ និងថ្នាំញៀនមេតំហ្វេតាមីន(wy)គ្រាប់ ជាង១៣ម៉ឺនគ្រាប់ ដែលអាជ្ញាធរចំនួន៥ខេត្ត ក្នុងតំបន់ភូមិភាគឦសាន ធ្វើការចាប់បង្ក្រាបពីជនសង្ស័យជួញដូរគ្រឿងញៀន ត្រូវបានក្រសួងយុត្តិធម៌សម្រេច ធ្វើការដុតបំផ្លាញចោលរួមគ្នា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នៅខេត្តក្រចេះ ។

ការប្រមូលវត្ថុតាងគ្រឿងញៀនទាំង៥ខេត្ត គឺខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ដុតបំផ្លាញចោលនេះ ក្រោយពីវត្ថុតាងទាំងនេះ ធ្វើឡើងតាមអំណាចសាលក្រមស្ថាពរតាមសំណុំរឿងនីមួយៗ និងធ្វើការប្រមូលតាមបណ្តាលខេត្តដុតបំផ្លាញចោលតែម្តង ។

ជាមួយនឹងការដុតបំផ្លាញចោលគ្រឿងញៀននេះ តំណាងឲ្យនិស្សិតនៃសកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តក្រចេះ(UMI) កញ្ញា មុំ រតនា បានសាទរចំពោះចំណាត់ការរបស់អាជ្ញាធរ និងស្នើឱ្យសមត្ថកិច្ច ត្រូវចុះបង្ក្រាបគ្រឿងញៀន បន្តទៀតឱ្យមានប្រសិទ្ធភាព ហើយកញ្ញាក៏បានសម្តែង ពីក្តីកង្វល់ទៅលើជីវិតនៃការសិក្សា និងវាសនាទៅថ្ងៃអនាគតរបស់ពួកគេ ខណៈដែលគ្រឿងញៀនបច្ចុប្បន្នកំពុងត្រួតត្រានិងគំរាមកំហែងជារៀងរាល់ថ្ងៃ ដោយផ្ទាល់និងដោយប្រយោលនោះ។

ជាមួយនិងពិធីដុតបំផ្លាញគ្រឿងញៀននេះ អភិបាលរងខេត្តក្រចេះ លោក ហឿ ស៊ីយ៉ែម តំណាងឲ្យអភិបាលខេត្តភូមិភាគឦសានទាំង៥ខេត្ត បានលើឡើងថា បញ្ហាគ្រឿងញៀន ជាបញ្ញារួមទាំងអស់គ្នា ទាំងស្ថាប័នរដ្ឋ គ្រឹះស្ថានរដ្ឋ និងឯកជន រួមនិងសហគមន៍មូលដ្ឋាន ហើយទាមទារឲ្យមានការចូលរួមទាំងអស់គ្នា ដើម្បីអនុវត្តនូវផែនការពហុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់បង្ក្រាបការចែកចាយជួញដូរគ្រឿងញៀន ឲ្យកាន់តែមានប្រសិទ្ធភាព។

ជាងនេះទៀត លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់សិស្សនិស្សិតត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងស្នើឱ្យសមត្ថកិច្ចទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្ក្រាបនិងទប់ស្កាត់ ខណៈដែលគ្រៀងញៀនកំពុងវាយលុក មិនថានៅទីប្រជុំជន និងតំបន់ដាច់ស្រាយាល ៕

katie-2 katie-6 katie-3 katie-10 katie-7 katie-1 katie-9 katie-8

...

ដោយ៖ កោះទ្រុង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print