ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជំរុញឲ្យមានព្រឹត្តិការណ៍ប្រកួតបាល់ទាត់កម្ពុជា-ចិន

ចែករំលែក៖

ភ្នំពេញ៖ ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាអាចនឹងជូបប្រកួតជាមួយក្រុមជម្រើសជាតិចិននាថ្ងៃណាមួយ នេះបើយោងតាមប្រសាសន៍លើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង កាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៦ ថ្លែងក្រោយជំនួបពិភាក្សាការងារជាមួយលោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ថ្មី ។

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ជំនួបពិភាក្សាការងាររវាងរូបលោកជាមួយឯក អគ្គរដ្ឋទូតចិនថ្មី លោក Xiong Bo “បាន ពិភាក្សាគ្នាពាក់ព័ន្ធនឹងវិស័យកីឡា ក្នុងនោះលោកបានជំរុញឲ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់រវាងក្រុម ជម្រើសជាតិកម្ពុជានឹងក្រុមជម្រើសជាតិ ចិននាពេលខាងមុខនេះដើម្បីរឹតចំណងមិត្ភភាពគ្នាទៅវិញទៅមករវាងរដ្ឋាភិបាលនឹង រដ្ឋាភិបាលកីឡាករនឹងកីឡាករប្រជាជននឹងប្រជាជននៃប្រទេសទាំង២”។ ក្នុងជំនួប ខាងលើនេះដែរលោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីបញ្ហាស្រូវអង្ករម្ពុជា បច្ចុប្បន្នបាននិងកំពុងចុះថ្លៃយ៉ាងខ្លាំងដោយសារតែចិនធ្លាប់បានសន្យាជួយទិញអង្ករ កម្ពុជាចំនួន១០ម៉ឺនតោនក្នុង១ឆ្នាំហើយថ្មីៗនេះក៏សម្រេចទិញអង្ករពីកម្ពុជាចំនួន២០ម៉ឺនតោនក្នុង១ឆ្នាំដែរ ។

ក្នុងនោះលោកឧបនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ប្រាប់ទៅឯកអគ្គរដ្ឋទូតចិនថ្មីថា សម្តេចតេជោ ហ៊ុន សែនបានស្នើសុំកម្ចី ថវិកាពីភាគីចិនចំនួន៣០០លានដុល្លារ សម្រាប់វិស័យស្រូវអង្ករនេះដែរ ដោយគ្រោងនឹងចុះហត្ថលេខានាពេលឆាប់ៗនេះ ៕

vlcsnap-2016-09-26-12h33m26s107 vlcsnap-2016-09-26-12h31m29s217 vlcsnap-2016-09-26-12h28m36s23

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print