រថយន្ត PRIUS បើកបុកម៉ូតូ SCOOPY ចតចោលនៅមុខផ្ទះរងការខូចខាតស្ទើរទាំងស្រុង រួចសង3500$

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកtoyota prius មួយគ្រឿងក្នុងល្បឿនលឿនធ្វើឱ្យរេចង្កូតជ្រុលទៅបុកម៉ូតូ SCOOPY ចតចោលនៅខាងមុខផ្ទះបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុងក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក toyota prius ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2BH-3650 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតជ្រុលទៅបុកម៉ូតូម៉ាក SCOOPY ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1ME-2755 ដែលចតចោលនៅខាងមុខផ្ទះបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយសំណាងល្អដែរដែលមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

...

 

ក្រោយកើតហេតុ ភាគីម្ចាស់រថយន្តសងសំណងទៅលើភាគីម៉ូតូចំនួន៣៥០០ដុល្លារបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print