ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រប៉ះគ្នាមួយម៉ូតូហុងដាឌ្រីមសេ១២៥ បណ្ដាលឲ្យរងការខូចខាតទាំងសងខាងសំណាងល្អមិនមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៥០ នាទីយប់ថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២៦ នៅតាមបណ្ដោយផ្លូវបេតុង ជាប់របងវត្តសំរោងអណ្ដែត ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ១គ្រឿងពាក់ក់ស្លាកលេខកម្ពុជា EMD-6688 បើកបរតាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុក៏បានប៉ះជានិងម៉ូតូហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខព្រៃវែង1V-9543បណ្ដាលឲ្យរងការខូចខាតទាំងសងខាងតែម្តង។
ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នានឹងបានព្រមព្រៀងគ្នាយករថយន្តនិងម៉ូតូទៅជួសជុលរៀងខ្លួនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ៖ សីហា សែនសុខ










