ពលរដ្ឋក្នុងប្រទេសមួយចំនួននៅតំបន់អឺរ៉ុបយល់ព្រមឲ្យរដ្ឋាភិបាលតាមដានតាមទូរស័ព្ទនិងអ៊ីនធឺណែតក្នុងគោលដៅទប់ស្កាត់ភេរវកម្ម

ចែករំលែក៖

នៅពេលដែលក្រុមភេរវកម្មបន្លំខ្លួនចូលទៅរស់នៅក្នុងតំបន់អឺរ៉ុប ហើយបង្កើនការវាយប្រហារភេរវកម្មនៅអឺរ៉ុប ធ្វើឲ្យពលរដ្ឋរស់នៅមិនបានសុខសាន្ត មិនហានប្រមូលផ្តុំគ្នាដូចកាលពីមុន។ បើទោះបីមានការការពារយ៉ាងតឹងតែងក្តីតែការវាយប្រហារនៅតែកើតឡើងជាបន្តបន្ទាប់ដោយភេរវករបង្កប់ខ្លួនជាមួយពលរដ្ឋ ។

ចំណុចទាំងនោះហើយបានជាប្រទេសមួយចំនួននៅអឺរ៉ុបអនុញ្ញាត្តិឲ្យរដ្ឋាភិបាលរបស់ខ្លួនតាមដានសកម្មភាពសន្ទនាតាមទូរស័ព្ទរបស់ពលរដ្ឋក៏ដូចជាត្រួតពិនិត្យតាមប្រព័ន្ធអីនធឺណែតជាដើម។

កន្លងមកថ្មីៗពលរដ្ឋស្វ៊ីស បានគាំទ្រច្បាប់ដែលអនុញ្ញាតឲ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មានសិទ្ធិឃ្លាំមើលលើសកម្មភាពអ៊ីនធឺណែត និងស្តាប់កិច្ចសន្ទនានៅក្នុងវិស័យឯកជន។ ការរៀបចំបោះឆ្នោតប្រជាមតិនេះបានធ្វើឡើងចំពេលដែលអឺរ៉ុប កំពុងទទួលការគំរាមកំហែងភេរវកម្មក្នុងកម្រិតខ្ពស់។ មានប្រជាជនស្វ៊ីសជាងពាក់កណ្តាលបានបោះឆ្នោតគាំទ្រច្បាប់ដែលអនុញ្ញាតឲ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់តាមដានឃ្លាំមើលនិងប្រមូលគ្រប់ព័ត៌មានពីកិច្ចសន្ទនាតាមទូរស័ព្ទ និងតាមប្រព័ន្ធអ៊ីធឺណែតក៏ដូចជាសកម្មភាពផ្សេងៗតាមអ៊ីធឺណែតនៅតាមវិស័យឯកជនរួមទាំងរវាងពលរដ្ឋស្វ៊ីសសង្ស័យទាំងអស់។ លទ្ធផលផ្លូវការនៃការបោះឆ្នោតប្រជាមតិពេលនេះមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ព្រោះការស្ទង់មតិនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក៏បានផ្តល់លទ្ធផលប្រហាក់ប្រហែលគ្នានេះដែរ។

សូមជម្រាបជូនថា ច្បាប់ស្តីពីការអនុញ្ញាតឲ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មានសិទ្ធិតាមដានឃ្លាំមើល និងប្រមូលគ្រប់ព័ត៌មាននៃកិច្ចសន្ទនាតាមទូរស័ព្ទ និងអ៊ីធឺណែតត្រូវបានសភាបោះឆ្នោតក្នុងឆ្នាំ២០១៥ តែទន្ទឹមគ្នានោះ ការបោះឆ្នោតប្រជាមតិស្តីពីច្បាប់នោះក៏ត្រូវបានទាមទារដោយគណបក្សនយោបាយ និងអង្គការមួយចំនួន។

គួរបញ្ជាក់ថារហូតមកដល់ពេលនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ស្វ៊ីសមានសិទ្ធិតាមឃ្លាំមើល និងប្រមូលព័ត៌មានតែនៅក្នុងវិស័យសាធារណៈប៉ុណ្ណោះ ឬមួយក៏ទទួលយកពីស្ថាប័នស៊ើបការណ៍របស់ប្រទេសផ្សេង។

តែចាប់ពីពេលនេះតទៅ និងដោយគោរពតាមលក្ខខណ្ឌមួយចំនួនទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ស្វ៊ីសអាចចាត់វិធានការបង្ការទុកជាមុនដោយមានសិទ្ធិស្តាប់កិច្ចសន្ទនាតាមទូរស័ព្ទតាមដានការផ្ញើសំបុត្រ ឬសារអេឡិចទ្រូនិច ឬមួយក៏សកម្មភាពអ៊ីនធឺណែតរបស់ពលរដ្ឋស្វ៊ីសទូទៅ។ ទន្ទឹមគ្នានេះច្បាប់ក៏បានអនុញ្ញាតឲ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ស្វ៊ីសចូលទៅក្នុងបណ្តាញអ៊ីធឺណែត និងឈានដល់ការចុះឆែកឆេរតាមផ្ទះ តាមរថយន្តដែលមានការសង្ស័យ៕

1-2 1-1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print