សមត្ថកិច្ចចម្រុះចុះបង្រ្កាបឧបករណ៍នេសាទនៅរដូវហាមឃាត់ក្នុងស្រុកមោងប្ញស្សីខណៈពលរដ្ឋចោទប្រកាន់ប្រធានសហគមន៍នេសាទម្នាក់ជាអ្នកប្រព្រឹត្តបទល្មើសនេសាទ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ឧបករណ៍នេសាទហាមឃាត់ខុសច្បាប់នៃច្បាប់ជលផលរួមមានសាច់មងក្រឡាញឹក ប ណរ៉ាវ ប្រវែង ជាង១ពាន់ម៉ែត្រ ឡុកសម្រាប់ចាប់ត្រី២ និងបង្គោល៣៥៧ដើម ដែលឈ្មួញខិលខូចប្រើប្រាស់ដាក់នេសាទយកត្រីនៅរដូវត្រី ពងនៅដងស្ទឹងដែលមានព្រៃលិចទឹកត្រូវបានសមត្ថកិច្ចចម្រុះស្រុកមោងប្ញស្សី ចុះ បង្រ្កាបលើកដំបូងក្នុងរដូវហាមឃាត់ត្រី ពងនៅចំណុចអណ្តូងប្រវឹក ស្ថិតនៅភូមិដូន ទ្រី ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង គ្រាដែលមានសេចក្តីរាយការណ៍ឱ្យដឹងថា បទល្មើសនេសាទខុសច្បាប់ក្នុងរដូវត្រីពង ក្នុងខេត្តបាត់ដំបងបានកើតឡើងយ៉ាងពេញបន្ទុក គេពុំទាន់ឃើញមានសមត្ថកិច្ចឬមន្រ្តីជំនាញជលផលខេត្តចេញទៅទប់ស្កាត់និងបង្រ្កាបឱ្យមានប្រសិទ្ធភាពនៅឡើយ ខណៈដែលប្រជាពលរដ្ឋនាំគ្នាសំដែងនូវការព្រួយបារម្ភពីការបាត់បង់ធនធានមច្ឆជាតិដែលកំពុងរងការបំផ្លិចបំផ្លាញពីសំណាក់ ក្រុមឈ្មួញខិលខូចប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់នៅរដូវត្រីពងកូន ។

សមត្ថកិច្ចចម្រុះចុះបង្រ្កាបឧបករណ៍នេសាទខុសច្បាប់បានធ្វើឡើងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ។ ទន្ទឹមនឹងការចុះបង្រ្កាបរបស់សមត្ថកិច្ចចម្រុះទៅលើឧបករណ៍នេសាទខុសច្បាប់ទាំងនោះ នៅពេលនោះគេដាក់ការសង្ស័យនិងចោទ ប្រកាន់ទៅលើប្រធានសហគមន៍នេសាទម្នាក់ឈ្មោះ អាន ជឿន ជាប្រធានសហគមន៍ នេសាទក្បាលតោល ឃុំកោះជីវាំង ស្រុក ឯកភ្នំ បានមកប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់នៅចំណុចភូមិដូនទ្រី ឃុំជ្រៃ ស្រុក មោងប្ញស្សី ។ សកម្មភាពនៃការប្រព្រឹត្តបទល្មើសខុសច្បាប់ពីសំណាក់ប្រធានសហគមន៍រូបនោះត្រូវគេដាក់ការសង្ស័យថាអាចមានការឃុបឃិតនិងបើកភ្លើងខៀវពីរដ្ឋបាល ជលផលសង្កាត់មោងប្ញស្សីទើបប្រធាន សហគមន៍រូបនោះធ្វើសកម្មភាពដាក់ឧបករណ៍នេសាទខុសច្បាប់បានយ៉ាងរលូន ។ ខណៈ ដែលសមត្ថកិច្ចចម្រុះចុះទៅបង្រ្កាបបទ ល្មើសនេសាទនៅចំណុចខាងលើនោះដែរ សមត្ថកិច្ចបានទាក់ទងទៅសង្កាត់រដ្ឋបាលជលស្រុកមោងប្ញស្សីឱ្យចូលរួមសហការចុះបង្រ្កាបជាមួយគ្នា តែបែរជាសង្កាត់រដ្ឋបាលជលផលមោងប្ញស្សីមានការរារែក ហើយឆ្លើយថាជាប់រវល់មិនបានចុះទៅនោះទេ ។ សមត្ថកិច្ចចម្រុះក៏បានរាយការណ៍និងសុំគោលការណ៍ពីលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលរងខេត្ត ហើយលោកអភិបាលរងខេត្តបានបញ្ជាឱ្យសមត្ថកិច្ច ចម្រុះចុះបង្រ្កាបតែម្តង ។

ជុំវិញការចោទប្រកាន់ខាងលើ អ្នកយកព័ត៌មាននគរវត្តមិនអាចរកការសុំបំភ្លឺបានទេពីលោក អាន ជឿន ប្រធានសហគមន៍ នេសាទក្បាលតោល ។

ចំណែកលោក ជួង សុភា នាយខណ្ឌ ជលផលខេត្តបាត់ដំបងបានបដិសេធនៅ រសៀលថ្ងៃទី២៦ ខែកញ្ញាថា មន្រ្តីជលផល របស់លោកមិនបានទទួលទូរស័ព្ទពីសមត្ថកិច្ចណាម្នាក់ឱ្យចូលរួមសហការបង្រ្កាប បទល្មើសនេសាទនោះទេ ។ លោកថាមន្រ្តី ជលផលតែងតែត្រៀមខ្លួនក្នុងការចុះទប់ស្កាត់និងបង្រ្កាបរាល់បទល្មើសនេសាទ ខុសច្បាប់ក្នុងដែនដីខេត្តបាត់ដំបង ហើយក៏មានគម្រោងបន្តចុះទប់ស្កាត់បង្រ្កាបបទល្មើសនេសាទជាបន្តបន្ទាប់នៅកន្លែង ផ្សេងទៀត។

លោកទទួលស្គាល់ថា ប្រធានសហគមន៍ នេសាទក្បាលតោល នៅឃុំកោះជីវាំង ស្រុកឯកភ្នំឈ្មោះ អាន ជឿន ពិតជាធ្លាប់ធ្វើសកម្មភាពប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់នោះមែន ហើយលោកកំពុងតាម ដានស្រាវជ្រាវស៊ើបអង្កេតដើម្បីចាត់វិធានការ ៕

img_4153 img_4152 img_4154 img_4157 img_4151

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print