កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៣៩នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្រោមការដឹកនាំចង្អុលបង្ហាញពី នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

នៅវេលាម៉ោង១១:០០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៦ កម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ១៣នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចអគារទុកចោលខាងក្រោយចំណោតលោកយាយម៉ៅ ឃ្លាំងលើ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការបង្រ្កាបនេះ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុស ស្រី សរុបចំនួន ៣៩នាក់ (ស្រី ០៥នាក់) ជនជាតិខ្មែរ។

+ ចាប់ដកហូតវត្ថុតាងរួមមាន៖

– ក្រាមសថ្លា ចំនួន ៦៨កញ្ចប់ ទម្ងន់ ៣៧៩.៨ក្រាម ទាំងសម្បក

– ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន ០៧គ្រាប់ ទម្ងន់ ១.២ក្រាម ទាំងសម្បក

– បារីអេឡិចត្រូនិច ចំនួន ០១ដើម

– ដែកកេះ ចំនួន ១០

– ខ្សៀ ចំនួន ៣៤

– ដបជក់ ចំនួន ០៨

– ជញ្ជីង ចំនួន ០១

– ម៉ូតូ ចំនួន ០៧គ្រឿង

– ទូរសព្ទ ចំនួន ២៥គ្រឿង

– ថង់វិចខ្ចប់គ្រឿងញៀនមួយចំនួន។

...

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យជំនាញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរបន្តនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print