ផឹកស្រាទាស់សំដីគ្នា ប្អូនប្រុសទាញកាំបិតផ្គាក់កាប់ សម្លាប់បងប្រុសបង្កើតនៅផ្ទះជាមួយគ្នាបណ្តាលឲ្យស្លាប់ភ្លាមៗស្ថិតនៅស្រុកសំរោងទង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ នាយប់ថៃ្ងទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៩:៣០នាទីនេះ ដោយទទួលបានព័ត៌មានករណីឃាតកម្ម លោក វរសេនីយ៍ឯកឃុត សុផល អធិការនគរបាលស្រុកបានបញ្ជាឱ្យ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្គុះ ចុះប្រតិបត្តិការស្រាវជ្រាវបង្ក្រាបភ្លាមៗ។

ប្រតិបត្ដិការស្រាវជ្រាវបន្ទាន់ និងឈានទៅឃាត់ខ្លួន ឈ្មោះ សុខ ប៊ុននាថ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិស្វាយដង្គុំ ឃុំស្គុះ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។

តាមការបញ្ជាក់ មូលហេតុដែលឈានដល់ការប្រេី កាំបិតផ្គាក់កាប់សម្លាប់បងប្រុស ជនសង្ស័យឈ្មោះ សុខ ប៊ុននាថ អាយុ ២៩ឆ្នាំ បានផឹកស្រាហេីយស្រវឹងខ្លាំង និងបានទាស់ពាក្យសម្តីគ្នា ជាមួយបង ឈ្មោះ សុខ បូណា ភេទប្រុស អាយុ ៤២ឆ្នាំ ត្រូវជាបងបង្កើត នៅផ្ទះជាមួយគ្នា ។ ដោយសារតែបងប្រុសខ្លួន បានយកដំបងឬស្សី វាយមកលេីខ្លួនជនសង្ស័យចំនួន០២ដំបង។ខណៈនោះជនសង្ស័យ បានស្ទុះទៅយកកាំបិតផ្គាក់ កាប់មកលើបងប្រុស ខ្លួនឯងតែម្ដង ត្រូវចំក្បាលនិងកញ្ចឹងក. បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័មតែម្តង ។

សមត្ថកិច្ចបានធដកហូតវត្ថុតាង កាំបិតផ្គាក់ដងឫស្សី ០១ ដេីម ប្រឡាក់ឈាម ដែលជនសង្ស័យបោះចោលនៅក្បែរផ្ទះខ្លួន ។

ចំពោះករណីខាងលេី ជនសង្ស័យជាប្អូន ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលស្គុះ បញ្ជូនបន្តមកអធិការដ្ឋាននគរបាលស្រុកសំរោងទងសាកសួរ និងបញ្ជូនខ្លួន បន្តទៅជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដេីម្បី ចាត់វិធានការបន្ត តាមនីតិវិធី ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print