រត់លេងបាល់ទាត់មិនប្រយ័ត្នដួលបាក់កជេីងម្ខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ខណៈរត់លេងបាល់ទាត់មិនប្រយ័ត្នក៏ដួលរងរបួសបាក់កជេីងម្ខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

 

ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង៧និង៣៦នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

 

ជនរងគ្រោះមានឈ្មោះ ផាយ សែ ភេទប្រុស អាយុ២៦ឆ្នាំ រងរបួសបាក់កជេីងខាងស្តាំ មានអាសយដ្ឋាននៅ ភូមិជ្រៃគោកពោធិ៍ ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ខេត្តតាកែវ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះនិងមិត្តភ័ក្តិបាននាំគ្នាទៅលេងបាល់ទាត់ ខណៈកំពុងរត់លេងក៏ភ្លាត់ស្នៀតក្រឡាច់ជេីងដួលបណ្តាលឲ្យបាក់កជេីងខាងស្តាំតែម្តង។

...

 

ក្រោយកេីតហេតុជនរងគ្រោះត្រូវរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅ មន្ទីរពេទ្យព្រះកុសុមៈ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print