សមត្ថកិច្ចបង្ក្រាបករណីផ្តល់ទីតាំងដើម្បីប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ៤នាក់

ចែករំលែក៖

ខេត្តកណ្តាល÷ មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា កាលថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំមមីអដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹង ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៦ សមត្ថកិច្ចបង្ក្រាបករណីផ្តល់ទីតាំងដើម្បីប្រើប្រាស់ នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។

ប្រភពបានឱ្យដឹងថា នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២២និង៤០នាទី ភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មន្ត្រីនគរបាលឃាត់ ខ្លួនជនសង្ស័យ ចំនួន០៤នាក់

១-ឈ្មោះ សែម សំអាត ភេទ ប្រុស អាយុ២៣ ឆ្នាំ។
-មានសារធាតុញៀនក្នុងទឹកនោម(+)
២-ឈ្មោះ ញិល ម៉េង ភេទ ប្រុស អាយុ ១៩ឆ្នាំ។
-មានសារធាតុញៀនក្នុងទឹកនោម(+)
៣-ឈ្មោះ ខែម ថា ភេទ ប្រុស អាយុ ៤៣ ឆ្នាំ។
-មានសារធាតុញៀនក្នុងទឹកនោម(+)
-ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយះពេល ២ ឆ្នាំ កន្លះ ចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
៤-ឈ្មោះ មាន វាសនា ភេទ ប្រុស អាយុ៣៣ឆ្នាំ
-មានសារធាតុញៀនក្នុងទឹកនោម(+)។

សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំកើតហេតុ មានប្រជាពលរដ្ឋល្អបានរាយការណ៍ មកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្យាង ថាមានការប្រមូលផ្ដុំគ្នា ប្រើប្រាស់ថ្នាំញៀននៅចំណុចផ្ទះរបស់ឈ្មោះខែម ថា។ ពេលដែលទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្យាង បានសហការជាមួយកម្លាំងប្រជាការពារបានចុះទៅដល់ទីតាំងកើតហេតុក៏បានឃើញជនសង្ស័យចំនួន ៤នាក់ខាងលើកំពុងតែធ្វើសកម្មភាពប្រើប្រាស់ថ្នាំញៀនពិតប្រាកដមែន។

ភ្លាមៗនោះកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងនៅកន្លែងកើតហេតុ ហើយបានរាយការណ៍មកកាន់ផ្នែកជំនាញ និងបាននាំខ្លួនជនសង្ស័យទាំង ០៤ នាក់មកកាន់ផ្នែកជំនាញដើម្បីសួរនាំបន្តតែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០៤នាក់ បានឆ្លើយសារភាពថា ពិតជាបានប្រើប្រាស់ថ្នាំញៀនពិត ប្រាកដមែន។ ដោយមិត្តភក្ត្រចំនួនពីរនាក់ដែលរាប់អានគ្នា(មិនស្គាល់ឈ្មោះ)បានយកថ្នាំញៀនមកឲ្យពួកខ្លួន ហើយពួកខ្លួនក៏បាននាំគ្នាប្រើប្រាស់តែម្ដងទៅ។ ក្រៅពីប្រេីប្រាស់ថ្នាំញៀនខ្លួនមិនដែលបានប្រព្រឹត្តបទល្មើស លួច ឆក់ ប្លន់ អ្វីឡើយ។

ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីសាកសួរបន្ត និងក៏សាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print