អធិការរងខណ្ឌកំបូលម្នាក់ នាំស្រីស្នេហ៍ចូលបន្ទប់ជួលទាំងថ្ងៃ ប្រពន្ធតាមទាន់ហែកដំបូលរត់បាត់

ចែករំលែក៖

ភ្នំពេញ ៖ លោក​វរសេនីយ៍ទោ​អធិការរង ផ្នែក​សន្តិសុខ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល មួយ​រូប ខណៈ​កំពុង​ឡើងឋានសួគ៌​ជាមួយ​ស្រី​ស្នេហ៍ នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង យ៉ាង​ត្រេកត្រអាល​ទាំង​ថ្ងៃត្រង់ ត្រូវ​បាន​ប្រពន្ធ​តាម​ទាន់​។ ពេល​នោះ លោក​អធិការរង ភ័យ​ស្លា​ន់​ស្លោ ក៏​ឡើង​ហែក​ពិ​ដាន និង​ដំបូល​បន្ទប់​ផ្ទះ​ជួល រួច​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព នៅ​សល់​តែ​ស្រី​ស្នេហ៍ ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល​នោះ​ម្នាក់ឯង​។ បន្ទាប់​មក ក៏​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ប្រទះ​ឡា​ង​នាំ​ទៅ​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ការ​ទាក់​គ្នា​ជាមួយ​លោក​អធិការរង​រូប​នោះ តទៅ​ទៀត ហើយ​នេះ​គ៏​ជា​លើក​ទី​២​ហើយ ដែល​ប្រពន្ធ​តាម​ទាន់​លោក​អធិការរង​ខាងលើ និង​ស្រី​ស្នេហ៍​រូប​នេះ កំពុង​ឡើងឋានសួគ៌​ជាមួយ​គ្នា​បែប​នេះ ។

រឿងរ៉ាវ​ស្នេហាប្រពន្ធ​តាម​ទាន់​លោក​អធិការរង ជា​ប្ដី​ដេក​ជាមួយ​ស្រី​ស្នេហ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៦ នៅ​ចំណុច​បន្ទប់​ជួល​លេខ A1-12 ជាន់​ទី​២ នៅ​ក្នុងភូមិ​ភា សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ។

លោក​អធិការរង​ខាងលើ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​) មាន​ឋានន្តរស័ក្ដិ​វរសេនីយ៍ទោ ទទួល​ផែន​សន្តិសុខ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល មាន​ប្រពន្ធ​អាយុ​៣៥​ឆ្នាំ ពួក​គាត់​មានកូន​ប្រុស និង​កូនស្រី​ចំនួន​៣​នាក់ ទៅ​ហើយ​។ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ខ្ចៅ សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល ដោយឡែក​ស្រី​ស្នេហ៍ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ពិតប្រាកដ​នោះ​ទេ គឺ​ស្គាល់​ត្រឹម​ឈ្មោះ​ហៅ​ក្រៅ​ថា «​ស្រី ស្រស់​»​ប៉ុណ្ណោះ និង​មាន​អាយុ​ប៉ាន់ ស្មាន​ប្រមាណ​ជាង​២០​ឆ្នាំ ។

ស្ត្រី​ជា​ប្រពន្ធ បាន​និយាយ​ថា លោក​អធិការរង ដែល​ជា​ប្ដី​របស់​នាង​រូប​នេះ បាន​មាន​ទំនាក់ទំនង​គ្នា​ជាមួយ​ស្រី​ស្នេហ៍​ឈ្មោះ ស្រី ស្រស់ យូរ​មក​ហើយ ហើយ​នេះ​គឺជា​លើក​ទី​២​ហើយ ដែល​នាង​បាន​តាម​ទាន់​លោក​ប្ដី និង​ស្រី​ស្នេហ៍​កំពុង​ឡើងឋានសួគ៌​ជាមួយ​គ្នា​បែប​នេះ​។ ដោយ​កាលពី​ជាង​១​ខែ​មុន នាង​បាន​តាម​ទាន់​អ្នក​ទាំង​២ នៅផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៤១ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ម្ដង​រួច​មក​ហើយ ដោយ​ចាប់​បាន​ជាក់ស្ដែង​តែ​ម្ដង ។

នាង​ប្រពន្ធ​ស្របច្បាប់ បាន​និយាយ​បន្ត​ទៀត​ថា ពេល​នោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដែរ ប៉ុន្តែ​នាង​បាន​ទុក​មុខ​ឲ្យ​លោក​ប្ដី ទើប​មិន​រករឿង​ខ្លាំង​ហើយ​គ្រាន់តែ​ឲ្យ​ប្ដី​នាង និង​ស្រី​ស្នេហ៍ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ទាក់ទង​គ្នា​តែ​ប៉ុណ្ណោះ​។ ចំណែក​លោក​ប្ដី និង​ស្រី​ស្នេហ៍ ក៏​បាន​សន្យា​ថា ឈប់​ទាក់ទង​គ្នា​ទៀត​ហើយ ។ មិនតែប៉ុណ្ណោះ ក៏​បាន​អង្វរ​សុំ​កុំ​ឲ្យ​នាង​បង្ហោះ​រឿង​នេះ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កអី នាំ​តែ​ដឹង​ដល់​មហាជន​ខ្មាស​គេ ទើប​នាង​ដែល​ជា​ប្រពន្ធ ជួយ​លាក់​រឿង​នេះ​ជិតឈឹង​មិន​ឲ្យ​លេច ឮ​ខ្ចរខ្ចាយ​ដល់​អ្នក​សារព័ត៌មាន​ឡើយ ។

នាងជាប្រពន្ធបាន​និយាយ​រៀបរាប់​បន្ត​ថា ទោះបីជា​ធ្លាប់ ត្រូវ​បាន​នាង​តាម​ទាន់​ចាប់​បាន​ម្ដង​រួច​មក​ហើយ​ក្ដី ក៏​លោក​អធិការរង ដែល​ជា​ប្ដី​នៅ​តែ​ផិតក្បត់​នាង​មិន​ព្រម​បញ្ឈប់ នូវ​រឿងអាស្រូវ​ផ្លូវភេទ​ដ៏​អាម៉ាស់​មួយ​នេះ​ឡើយ នៅ​តែ​បន្ត​លួចលាក់​ស្កាត់​ជួប​គ្នា​ជាមួយ​ស្រី​ស្នេហ៍​ខាង លើ​បន្ត​ទៀត​។ រហូត​ដល់​ថ្ងៃ​កើតហេតុ រូប​នាង​ជា​ប្រពន្ធ​បានដឹង​ថា ប្ដី និង​ស្រី​ស្នេហ៍​ឈ្មោះ ស្រី ស្រស់ កំពុង​នៅ​ជាមួយ​គ្នា​ក្នុង​បន្ទប់​ជួល​លេខ A1-12 ជាន់​ទី​២ ស្ថិត​នៅ​ក្នុងភូមិ​ភា សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល នាង​ក៏​បាន​នាំ​ម្ដាយបង្កើត និង​សាច់ញាតិ​របស់​នាង​ទៅ​កាន់​បន្ទប់​ជួល​នោះ ។

នាង​បាន​បញ្ជាក់​ថា ប៉ុន្តែ​ពេល​នោះ លោក​ប្ដី​បានដឹង​ខ្លួន​មុន ហើយ​ក៏​បាន​ឡើង​ហែក​ពិ​ដាន និង​ដំបូល​បន្ទប់​ជួល​រួច​រត់គេច​ខ្លួន​បាត់ នៅ​សល់​តែ​ស្រី​ស្នេហ៍​ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល​ម្នាក់ឯង ហើយ​ក្រោយមក​នគរបាល​ប៉ុស្តិ៍​ប្រទះ​ឡា​ង និង​ក្រុម​គ្រួសារ​ប្រពន្ធ​លោក​អធិការរង​ខាងលើ​ឃាត់ខ្លួន​នាំ​ទៅ​ដោះស្រាយ​គ្នា​នៅ​ប៉ុស្តិ៍​តែ​ម្ដង ។

សមត្ថកិច្ច បាន​ប្រាប់​ថា ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ប្រទះ​ឡា​ង បាន​ឲ្យ​នាង​ស្រី ស្រស់ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ទាក់​គ្នា​ជាមួយ​លោក​អធិការរង ចាប់ពី​ពេល​នេះ​តទៅ​។ ដោយឡែក​លោក​អធិការ​ខណ្ឌ​កំ​បូល ក៏​ថា និង​ហៅ​លោក​អធិការរង និង​នាង ហ​.​ស​.​ន ដែល​ជា​ប្រពន្ធ​ស្របច្បាប់​ទៅ​ធ្វើការ​សម្របសម្រួល​គ្នា​នៅ​ពេល​ក្រោយ​ផង​ដែរ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print