ខេត្តកំពង់ស្ពឺ៖ ថ្ងៃសៅរ៍១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩.០៨.២០២៦ វេលាម៉ោង១១.៣០នាទី នៅចំណុចខ្នងទំនប់ ស្ថិតក្នុងភូមិព្រៃស្រូល ឃុំពោធិអង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅ ឆ្នាំ២០២២ស្លាកលេខកំពង់ស្ពឺ1U-9451 ម្ចាស់ឈ្មោះ ទេព សម្បត្តិ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិព្រៃស្រួល ឃុំពោធិអង្រ្កង ស្រុកបសេដ្ឋ ពេលកំពង់មើលទឹកស្រែដើម្បីព្រួសស្រូវពុំបានដកសោរចេញពីម៉ូតូ ។
ជនសង្ស័យធ្វើសកម្មភាពឡើងលើរួចជិះគេចខ្លួនតែត្រូវជនរងគ្រោះស្រែកឆោរឡោថា ចោរៗ ជួយៗចាប់ ភ្លាមៗមានប្រជាពលរដ្ឋ ដេញតាមនឹងរាយការណ៍ជូននគរបាលស្រុក ចុះល្បាតស្ទាក់ធ្វើការឃាត់ខ្លួនបានភ្លាមជនសង្ស័យឈ្មោះ ស៊ុម វណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដកហូតវត្ថុតាងម៉ូតូ១គ្រឿងប្រគល់ជូនជនរងគ្រោះ(ទេព សម្បត្តិ)។
រីឯជនសង្ស័យបញ្ជូនមកអធិដ្ឋាននគរបាលស្រុកបសេដ្ឋសាកសួរ និងចាត់ការតាមនីតិវិធីបន្ដ៕
ដោយ៖ សុរិយា










