ព្រឹកនេះសមត្ថកិច្ចនិងបញ្ជូនជនសង្ស័យ២នាក់ទៅតុលាកាករណីចាក់ ទៅ លើ គូទំនាស់ បណ្ដាល ឲ្យ បុរស ម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ២នាក់ទៅតុលាកាពាក់ព័ន្ធករណី

ចាក់ ទៅ លើ គូទំនាស់ បណ្ដាល ឲ្យ បុរស ម្នាក់ស្លាប់ នៅ ពេល បញ្ជូន ទៅ កាន់ មន្ទីរពេទ្យ មិត្ត ភាព កម្ពុជា- ចិន ព្រះ កុសុមៈ ។
សូមរំលឹកផហដែរថា កាលពី ៥ និង ៣០ នាទី ល្ងាច ថ្ងៃ ទី ២៧ ខែសីហា ឆ្នាំ ២០២៦ នៅ ចំណុច ចិញ្ចើម ផ្លូវ ៥៩៨ ភូមិ សេ ប៉េ សេ សង្កាត់ ទឹកថ្លា ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ មានករណីជនសង្ស័យចាក់ ទៅ លើ គូទំនាស់ បណ្ដាល ឲ្យ បុរស ម្នាក់ស្លាប់ នៅ ពេល បញ្ជូន ទៅ កាន់ មន្ទីរពេទ្យ មិត្ត ភាព កម្ពុជា- ចិន ព្រះ កុសុមៈ ។ ហើយត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ដែល ត្រូវ ឃាត់ខ្លួន ១. ឈ្មោះ សុខ វិបុល ហៅ ភាក់ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ មិន ប្រាកដ និង ២. ឈ្មោះ ចាន់ សម្បត្តិ បញ្ញា ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ មិន ប្រាកដ ។ អ្នក ទាំង ២ ជា ជនអនាថា និង ប្រើ ប្រាស់ គ្រឿងញៀន ស្នាក់ នៅ ដី ឡូ តិ៍ ទុក ចោល តាម ផ្លូវ រថភ្លើង ភូមិ សេ ប៉េ សេ សង្កាត់ ទឹកថ្លា ខណ្ឌ សែន សុខ ក្បែ រ កន្លែង កើតហេតុ ខាងលើ ។

ចំណែក ជន រង គ្រោះ ឈ្មោះ ច ន ភេទ ប្រុស អាយុ ៣៤ ឆ្នាំ បាន ស្លាប់ បាត់ បង់ជីវិត មន្ទីរពេទ្យ មិត្ត ភាព កម្ពុជា- ចិន ព្រះ កុសុមៈ ។

នគរបាល ខណ្ឌ សែន សុខ បាន ឲ្យ ដឹង ថា ជនសង្ស័យ ទាំង ពីរ នាក់ ត្រូវ បាន កម្លាំង សមត្ថកិច្ច ស្រាវជ្រាវ ឃាត់ខ្លួន បាន នៅ តាម បណ្ដោយ ផ្លូវ រថភ្លើង ក្រោយ សាកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ ក្នុង សង្កាត់ ទឹក ល្អ ក់ទី ១ ខណ្ឌទួលគោក បន្ទាប់ ពី ធ្វើ សកម្មភាព វាយតប់ គ្នា និង ចាក់ ទៅ លើ គូទំនាស់ មួយ កាំបិត ចំពោះ បណ្ដា ឲ្យ ស្លាប់ បាត់បង់ ជីវិត នៅ ពេល បញ្ជូន ទៅ កាន់ មន្ទីរពេទ្យ ។ បន្ទាប់ ពី ឃាត់ខ្លួន សមត្ថកិច្ច ដកហូត បាន ថ្នាំ ញៀន ចំនួន ៣ កញ្ចប់ ផង ដែរ ។

តាម នគរបាល បាន ឲ្យ ដឹង ទៀត ថា នៅ មុន ពេល កើត ហេតុ ជន ដៃដល់ ទាំង ពីរ នាក់ និង ជន រង គ្រោះ មាន ទំនាស់ វាយតប់ គ្នា ទៅ វិញ ទៅ មក រឿង រុះរើ កន្លែង ស្នាក់ ហើយ ជន ដៃដល់ បាន យក កូនកាំបិត ចាក់ ទៅ លើ ជន រង គ្រោះ បណ្ដា ឲ្យ រង របួសធ្ងន់ បញ្ជូន ទៅ កាន់ មន្ទីរពេទ្យ ក្រោយ មក បាន ស្លាប់ បាត់បង់ ជីវិត ។

...

តាម ចម្លើយ សារភាព របស់ ជនសង្ស័យ ឈ្មោះ សុខ វិបុល បាន ឲ្យ ដឹង ទៀត ថា នៅ ល្ងាច ថ្ងៃ ទី ២៧ ខែសីហា ឆ្នាំ ២០២៦ ខ្លួន បាន ទៅ ទិញ ថ្នាំ ញៀន ០១ កញ្ចប់ ថង់ តម្លៃ ២ ម៉ឺន រៀល ពី មនុស្ស ម្នាក់ នៅ ក្នុងភូមិ បុរី កម្មករ ( បឹង ឈូក ) សង្កាត់ ទឹកថ្លា រួច មក អង្គុយ លេង នៅ ផ្លូវ រថភ្លើង សង្កាត់ ទឹកថ្លា ស្រាប់ ឈ្មោះ ចាន់ សម្បត្តិ បញ្ញា បាន រត់ មក ហៅ និង ប្រាប់ ថា « ឈ្មោះ វែង និង ឈ្មោះ ច ន បាន មក រុះរើ កន្លែង ស្នាក់ នៅ ។ នៅ ពេលទៅ ដល់ ក៏ ឈ្លោះ វាយ ប្រតាយប្រតប់ គ្នា ដោយឈ្មោះ វែង និង ឈ្មោះ ច ន បាន យក ដង អំបោស និង កំណាត់ ដំបង ឈើ វាយ មក លើ ខ្លួន ( ជន ដៃដល់ ឈ្មោះ សុខ វិបុល ) បណ្តាល ឲ្យ ដួល ទៅ លើ ផ្លូវ ហើយ ខ្លួន បាន យក កូន កាំបិត បត់ ចាក់ ជន រង គ្រោះ ឈ្មោះ ច ន ត្រូវ ពោះ បណ្តាល ឲ្យ របួស ហូរ ឈាម » រួច បញ្ជូន ទៅ កាន់ មន្ទីរពេទ្យ ក្រោយមក ក៏ ដាច់ខ្យល់ ស្លាប់ តែ ម្ដង ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print