អ្នកស្លាប់កើនឡើងជាបន្តបន្ទាប់ អាមេរិកប្រកាសផ្ដល់ជំនួយមនុស្សធម៌ ៣,៦លានដុល្លារសម្រាប់នេប៉ាល់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ បានប្រកាសផ្ដល់ជំនួយមនុស្សធម៌ ៣,៦លានដុល្លារ ទៅឱ្យប្រទេសនេប៉ាល់ បន្ទាប់ពីមហន្តរាយទឹកជំនន់បានសម្លាប់មនុស្សរាប់រយនាក់ និងជិត ៣០០០នាក់បានបាត់ខ្លួន។

ក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ដូច្នេះថា «សហរដ្ឋអាមេរិកកំពុងឈរនៅជាមួយប្រជាជននៃប្រទេសនេប៉ាល់ តាមរយៈការផ្ដល់ជំនួយមនុស្សធម៌ជួយសង្រ្គោះជីវិតមនុស្ស ៣,៦លានដុល្លារ ក្នុងនោះរួមមានជំនួយស្បៀងអាហារបន្ទាន់រយៈពេល ៣ខែ សម្រាប់ប្រជាជន ១០ ០០០គ្រួសារ ដែលរងផលប៉ះពាល់»។
គួរបញ្ជាក់ថា គ្រោះមហន្តរាយទឹកជំនន់នាំមកជាមួយនូវល្បាប់ភក់ដ៏សាហាវ បានវាយប្រហារលើតំបន់ព្រំដែនរវាងប្រទេសនេប៉ាល់ និងទីបេ កាលពីដើមសប្ដាហ៍កន្លងទៅនេះ។ ដោយផ្អែកលើការស្រង់សម្ដីពីក្រុមមន្ត្រីចិន CCTV នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងទៀតថា ចំនួនអ្នកស្លាប់នៅខាងព្រំដែនទីបេបានកើនដល់ ១៦នាក់ និង៥៤៦នាក់បានបាត់ខ្លួន។
តាម CCTV ក្នុងចំណោមអ្នកបាត់ខ្លួន ៥៤៦នាក់ រួមមានជនបរទេស ២៦១នាក់ ក្នុងនោះរួមមាន១០៤នាក់មកពីនេប៉ាល់ ៤៩នាក់មកពីឥណ្ឌា ៣៣នាក់មកពីឡេតូនី និង១៨នាក់មកពីសហរដ្ឋអាមេរិក។ បូកជាមួយតួលេខពីខាងភាគីចិននិងនេប៉ាល់បានធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៦៩១នាក់ និងជិត ៣០០០នាក់ បានបាត់ខ្លួន៕ ដោយធីរីណា

រូប​ថត​: dantri

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print