នគរបាលស្រុកគងពិសីបង្ក្រាបក្មេងទំនើង២នាក់បង្ហោះម៉ូតូទាំងព្រឹកថ្ងៃអាទិត្យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ ដោយបានការបញ្ជាដឹកនាំពីលោក​ឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ កំលាំងអធិការដ្ឋាននគរបាលស្រុកគងពិសី​បានអនុវត្ដជាប្រចាំវិធានការទប់ស្កាត់ក្មេងទំនេីងនិង

ក្រុមបង្កអសន្ដិសុខក្នុងមូលដ្ឋាន​ នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦​ សមត្ថកិច្ចឃាត់ក្មេងទំនើងបង្ហោះម៉ូ​តូតាមផ្លូវសារធាណៈលើផ្លូវលេខ​៤​១ ត្រង់គីឡូម៉ែត្រលេខ៣១ ភូមិបឹងព័ទ្ធ បានម៉ូតូ២នាក់៖​ (១)-ឈ្មោះ នៅ វិសាល ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិធ្លក ឃុំស្វា​យរំពារ ស្រុកបសេដ្ឋ​ (២)-ឈ្មោះ វិន សុងលី ភេ​ទប្រុ​ស​ អាយុ១៦ឆ្នាំ​ នៅភូមិត្រពាំងស្វាយ ឃុំកក់ ស្រុកប​សេដ្ឋ ។

លោកវរសេនីយ៍ឯក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុកគងពិសី​ បានអនុវត្ដតាមគោលការណ៍​ ចំពោះក្មេងទំនើង​ ទីមួយដោយបានអញ្ជេីញអាណា​ព្យាបា​ល​មកធ្វើការអ​ប់រំ​ និងធ្វេីកិច្ចសន្យាទទួលដឹងនិងសន្យាថាត្រូវបន្ដអប់រំប្រដៅកូនចៅអោយបញ្ឍប់សកម្មភាពបែបនេះជាបន្ដ​ ករណីនៅតែប្រព្រឹត្ដជាលេីកទីពី​ សមត្ថកិច្ចនឹងមានវិធានការផ្លូវច្បាប់​ ចំណែកមធ្យោបាយម៉ូតូបានរក្សា​ទុក​រយៈពេល៣ខែ​ ឬ៩០ថ្ងៃ​ នៅអធិការដ្ឋានស្រុក៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print