លែងគ្នាបួនឆ្នាំហើយ សុំមកត្រូវរូវគ្នាវិញ ប្រពន្ធមិនព្រមផ្ទុះហិង្សាផ្អើលទាំងយប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បានចុះអន្តរាគមន៍​ដោះស្រាយ​សម្របសម្រួលភ្លាមៗករណីហិង្សាក្នុងគ្រួសារ​ បន្ទាប់ពី​មានការ​ប្តឹង​ផ្ទាល់មាត់​ពីប្រជាពលរដ្ឋតាមរយះលេខ​ទូរស័ព្ទ​អន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២ ក្នុងភូមិសាស្ត្រក្រុងឧដុង្គម៉ែជ័យ…។

ក្រោមបទបញ្ជា​យ៉ាងម៉ឺងម៉ាត់ពីសំណាក់​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ​ នៅវេលាម៉ោង២០:៤៥នាទីយប់ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ក្រុម​ការងារ​ប្រចាំមណ្ឌល​ប្រតិបត្តិ​ការ​​​​​​ HotLine 1292​​​(២៤ម៉ោងលើ២៤ម៉ោង)​​ នៃ​បញ្ជាការ​ដ្ឋាន​កង​រាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់​​​​ បានរាយការណ៍​និងប្តឹង​ដើម្បីសុំ​កិច្ច​អន្តរាគមន៍​ពី​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​ ពាក់ព័ន្ធ​ករណីហិង្សា​ក្នុង​គ្រួសារ។​

ករណីនេះដោយអតីតប្ដីស្រវឹងស្រា គំរាមរករឿងប្រពន្ធដែលបានលែងលះគ្នាដាច់ស្រេចរយ:ពេល៤ឆ្នាំមកហើយ កាលពីយប់ម៉ោង២០.១៥នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិឃ្លាំង សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ មុនពេលកើតហេតុឈ្មោះ អាត ត្រូវជាបងប្អូនបានហៅភាគី(អតីតប្ដីប្រពន្ធខាង លើ)មកផ្សះផ្សារគ្នាវិញ ប៉ុន្តែមិនត្រូវគ្នាទើបមានការខឹងអន់ចិត្ត ភ្លាមៗជនបង្ក​មានឈ្មោះ​​​ ទុយ សយ ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរកម្មករសំណង់ សព្វថ្ងៃរស់នៅភូមិឃ្លាំង សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ​ចុះ​ទៅដល់​ទីតាំង​កន្លែង​កើតហេតុ​ខាង​បានធ្វើអន្តរាគមន៍​ដោះស្រាយ​សម្របសម្រួលភ្លាមៗ​ដោយ​មានការ​ឯកភាព​ពីភាគីដើមបណ្តឹង គឺបានអោយភាគីដែលជាជនបង្ករធ្វើកិច្ចសន្យាសុំទោស និងមានអ្នកធានាត្រឹមត្រូវ តាមសំណូមពរជនរងគ្រោះ សុំឱ្យត្រឡប់ទៅរស់នៅជាមួយកូនតាមលក្ខខណ្ឌដូចនៅក្នុងកិច្ចសន្យា៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print