នគរបាលខណ្ឌបញ្ចេញកម្លាំងដើម្បីទប់ស្កាត់ក្មេងទំនើងនឹងបទល្មើសលួច ឆក់ ប្លន់ និងការលួចប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលខណ្ឌមានការបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនឹងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញចុះអនុវត្តលោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវចាត់កម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពធ្វើការល្បាតដើមកបីបង្ការបទល្មើសលួចឆក់ប្លន់ក្មេងទំនើងនឹងការពារជនសង្ស័យលួចនឹងប្រើប្រាស់នូវសារធាតុញៀនហើយកងកម្លាំងធ្វើការបង្រ្កាបបាន២ករណី១ករណីអប់រំយជន១ក្រុមដែលមានការប្រមូលផ្ដុំគ្នានៅកន្លែងទីតាំងងងឹតនឹងករណីទី២ឃាត់ខ្លួនពាក់ព័ន្ធនូវសាធាតុញៀនរក្សាទុកនូវថ្នាំក្រាមសថ្លាចំនួន២កញ្ចប់សង្ស័យមានសារធាតុញៀនបឆននាំទៅជំនាញបន្តការសាកសួរនាំហេតុការណ៍កើតឡើង កាលពីយប់ថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០២៦នៅចំណុចផ្លូវជាតិលេខ៥ ស្ថិតនៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

 

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបានអោយដឹងថាបញ្ចេញកម្លាំងតាមផ្នែកជំនាញនឹងសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពសាលាខណ្ឌឬស្សីកែវដើម្បីរួមគ្នាល្បាតបង្ការបទល្មើសផ្សេងក្នុងមូលដ្ឋានជាពិសេសការលួចបហរើប្រាស់គ្រឿងញៀននឹងការប្រមូលផ្ដុំក្មេងទំនើងនឹងបង្ហោះម៉ូតូជាដើមរហូតកម្លាំងឃាត់បាន២ករណីទី១ការអប់រំយុវជនក្មេងដែលជិះម៉ូតូនឹងអង្គុយប្រមូលផ្ដុំកងកម្លាំងយើងបានអប់រំរំនៅនឹងកន្លែងរួចអោយត្រលប់ទៅផ្ទះការពារសុវត្ថិភាពនឹងការប្រមូលផ្ដុំក្មេងទំនើង ។ ករណីទី២ កំលាំងផ្នែកប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវបានធ្វើការបង្ក្រាបជាក់ស្ដែងករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្លូវជាតិលេខ៥ស្ថិតនៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ជាលទ្ធផលកម្លាំងយេីង បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ។

 

ជនសង្ស័យទី១.ឈ្មោះ ប៉ៅ ជី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

២.ឈ្មោះ ង្វៀង មិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបន្ទប់ជួល សង្កាត់ចោមចៅ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់។ សម្ភារដកហូត

១.ក្រាមពណ៌សសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់(ជារបស់ប៉ៅ ជី និងង្វៀង មិន)។

២.ម៉ូតូម៉ាកHONDA ICONពណ៌សលាយក្រហម ចំនួន០១គ្រឿង(ផ្លាកលេខ ភព 1BJ-3113)។

៣.ទូរស័ព្ទOPPOពណ៌ស ចំនួន០១គ្រឿង។

ចំពោះមុខ ជនសង្ស័យខាងលើបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print