ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធនៅភូមិចំនួន៥ក្នុងសង្កាត់ចេកក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី៧ខែសីហាឆ្នាំ២០១៥ស្ថិតនៅវត្តចេកក្នុងភូមិចេកសង្កាត់ចេកក្រុងស្វាយរៀងមានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធនៅក្នុងភូមិចេក ភូមិកណ្ដាល ភូមិមេលាង ភូមិគក់ប៉ែនិងភូមិឃ្លាំង សង្កាត់ចេក ក្រុងស្វាយរៀងដោយមានការចូលរូមជាអធិបតីពីសំណាក់លោកឈីវសារ៉ន អភិបាលរងក្រុងស្វាយរៀង លោកអ៊ួភក្ដី អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយាដីខេត្តស្វាយរៀង ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ។

ថ្លែងក្នុងឪកាសនោះលោកអ៊ួភក្ដី អនុប្រធានមន្ទីរៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយាដីខេត្តស្វាយរៀងបានអោយដឹងថាដើម្បីធានាបាននូវសុវត្ថភាពក្នុងការកាន់កាប់និងប្រើប្រាស់ដីធ្លី ដោយអនុវត្តផ្ទាល់ជាមួយនិងប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនៅនិងមូលដ្ឋានគឺធ្វើការចុះបញ្ជីដីធ្លីតាមនិតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតាមអនុក្រិត្យលេខ៤៦ ចុះថ្ងៃទី៣១ខែឧសភាឆ្នាំ២០០២ ។

ហើយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់ខេត្តស្វាយរៀង យើងបានដំណើរការចាប់ពីថ្ងៃទី១១ខែមិថុនាឆ្នាំ២០០៨ ដល់ខែឧសភាឆ្នាំ២០១៥ គឺអនុវត្តបានចំនួន១៥ឃុំ១៣៨ភូមិ ដែលក្នុងនោះគម្រោងPB(ប្រើថវិការជាតិ)ដោយមានការគាំទ្រផ្នែកបច្ចេកទេសនាយកដ្ឋានបច្ចេកទេសនៃអគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្រ្តបច្ចុប្បន្នក្រុមការងារបានបំបែកជាបួនក្រុមអាចធ្វើអោយការងាររបស់យើងមានដំណើរការលឿនជាងមុន ។

លោកអ៊ួភក្ដីបន្តទៀតថា លទ្ធផលសំរេចបានដូចជា៖ ប្រមូលទិន្នន័យក្បាលដីសរុបចំនួន១៣៧,៥០៤ក្បាលដី, បញ្ចូលទិន្នន័យសរុបចំនួន៖១៣៧,៥០៥ក្បាលដី, គូសបញ្ចូលក្នុងComputerបានចំនួន៖១៣៤,៦៤០ក្បាលដី, បិទផ្សាយឯកសារនៃការវិនិច្ឆ័យបានចំនួន៖១១៨,៣៦១ក្បាលដី, ចេញប័ណ្ណជូនប្រជាពលរដ្ឋចំនួន៖១០៨,៧៦៥ប័ណ្ណ ។

ក្នុងឪកាសនោះ លោកឈីវសារ៉ន អភិបាលរងក្រុងស្វាយរៀង បានថ្លែងថាគោលបំណងសំខាន់នៃការបិទផ្សាយជាសាធារណៈ គឺដើម្បីធានានូវទិន្ន័យដែលមានលក្ខណៈត្រឹមត្រូវ ទាំងលក្ខណៈបច្ចេកទេសទាំងលក្ខណៈច្បាប់ដោយទុកឪកាសអោយអ្នកកាន់កាប់ដីនិងអ្នកពាក់ពន្ធ័ទាំងឡាយបានពិនិត្យលើទិន្នន័យដែលមានក្នុងឯកសារវិនិច្ឆ័យរួមមានប្លង់សុរិយោដីនិងបញ្ជីឈ្មោះអ្នកកាន់កាប់ដីនិងធ្វើការតវ៉ាក្នុងករណីពិនិត្យឃើញថាទិន្ន័យដែលបានបិទផ្សាយមានចំនុចខុសឆ្គងឬមិនពេញលេញ ហើយការតវ៉ាធ្វើបានក្នុងរយៈពេល៣០ថ្ងៃ នៃការបិទផ្សាយគឺចាប់ពីថ្ងៃទី៧ខែសីហារហូតដល់ថ្ងៃទី៥ខែសីហាឆ្នាំ២០១៥ ។

លោកឈីវសារ៉នបន្តទៀតថាកាចុះបញ្ជីដីធ្លីផ្ដល់នូវសារៈប្រយោជន៏ពីរយ៉ាង ដល់រដ្ឋយើងផងនិងប្រជាពលរដ្ឋយើងផងមិនតែប៉ុណ្ណោះការគ្រប់គ្រងដីធ្លីបានល្អប្រសើរជាមូលដ្ឋានក្នុងការរៀបចំផែនការអភិវឌ្ឍន៏នានានិងប្រមូលចំណុលចូលថវិការជាតិនៅពេលមានការផ្ទេរសិទ្ធព្រមទាំងផ្ដល់លក្ខណៈងាយស្រួលក្នុងការជំរុញកិច្ចការវិនិយោគលើកស្ទួយសេដ្ឋកិច្ចឈានឡើងសំបូររុងរឿងជូនប្រទេសជាតិនិងប្រជាពលរដ្ឋកម្ពុជាផងដែរ ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print