ដឹកទូរទស្សចាស់ៗភ័យនិងគយដេញពីក្រោយបើកក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលចង្កូតបុករះម៉ូតូ២គ្រឿងធ្វើឲ្យមនុស្សប្រុស.ស្រីរងរបូសធ្ងន់ស្រាល៥នាក់

ចែករំលែក៖

បន្ទាយមានជ័យ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចាស់ក្មេង៥នាក់ រងរបូសធ្ងន់ស្រាលដោយសារថយន្តកាំរី១គ្រឿង ដឹកទូរទស្សចាស់ៗម្ចាស់ភ័យនិងមន្ត្រីគយដេញពីក្រោយបើកក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលចង្កូតបុករះម៉ូតូពីរគ្រឿង កាលពីវេលាម៉ោង៣និង៣០នាទីយប់ថ្ងៃទី០៦ខែសីហាឆ្នាំ២០១៥ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើតផ្លូវចូលវត្តដុងអារញ្ញ័ប្រហែល១០០០ម៉ែត្រឋិតក្នុងភូមិនិត្ត១សង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

IMG-20150807-WA0011

សមត្ថកិច្ចប្រាប់ថាជនរងគ្រោះដោយសារថយន្តបុកនោះមានឈ្មោះ០១/ញឹមសុង ភេទប្រុស អាយុ៦៤ឆ្នាំមុខរបរធ្វើស្រែរងរបូសធ្ងន់.០២/សុងកែវ ភេទស្រីអាយុ០៨ឆ្នាំជាសិស្សរងរបូសស្រាល.០៣/សុង សុភស្ស័ ភេទប្រុសអាយុ០៧ឆ្នាំជាសិស្សរងរពូសធ្ងន់អ្នកទាំង៣នាក់ខាងលើរស់នៅក្នុងភូមិកើតហេតុ.០៤/វ៉ាសំណាង ភេទប្រុសអាយុ២២ឆ្នាំជាសិស្សរងរបូសធ្ងន់រស់នៅក្នុង ភូមិយាងថ្មី ឃុំកូបស្រុកអូរជ្រៅ,០៥/គិតគឹមហុង ភេទប្រុសអាយុ២០ឆ្នាំរងរបូសធ្ងន់ រស់នៅក្នុងភូមិកូនត្រី ឃុំកូប ស្រុកអូជ្រៅ ចំណែកអ្នកបើករថយន្តបង្ករមានឈ្មោះម៉េង ភេទប្រុស បានរត់គេចខ្លួនបាត់ រថយន្តម៉ាកតូយូតាកាំរី ពណ៏ទឹកប្រាក់ សេរីឆ្នាំ៩៥ ចង្កូតស្ដាំពាកស្លាកលេខបន្ទាយមានជ័យ2A.0769 ។

ប្រភពបន្តថា មុនកើតហេតុរថយន្តបង្ករបានបើកក្នុងគោលដៅពីទិសលិចទៅខាងកើតដឹកទូរទស្សន៏ចាស់ៗក្នុងល្បឿនលឿនដោយមានមន្ត្រីគយប្រចាំកូនរីដេញពីក្រោយលុះដល់កន្លែងកើតហេតុស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកហុងដាទ្រីមសេ១២៥ ពណ៏ខ្មៅពាក់ស្លាកលេខបន្ទាយមានជ័យ1E.2415 បើកបរដោយឈ្មោះញឺមសុង ភេទប្រុសអាយុ៦៤ឆ្នាំ មានដឹកមនុស្ស០២នាក់ ទី១.សុងកែវនិងសុងសុភ័ស្សអ្នកទាំងពីរជាសិស្ស ។

ក្នុងគោលដៅស្របទិសគ្នាបើកពីមុខរថយន្តខាងស្ដាំដៃស្រាប់តែរថយន្តបង្ករភ័យមន្ត្រីគយប្រដេញពីក្រោយផងនោះក៏ជ្រុលបុកតែម្ដងដោយម្ចាស់គ្រប់គ្រងល្បឿនរថយន្តមិនបានក៏ជ្រុលបុកបន្តម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឃ្លិច ពណ៏ក្រហមគ្មានស្លាកលេខ បើកដោយឈ្មោះវ៉ាសំណាង ភេទប្រុសអាយុ២២ឆ្នាំជាសិស្ស មានដឹកមនុស្សម្នាក់ឈ្មោះគិតគឹមហុង ភេទប្រុសអាយុ២០ឆ្នាំជាសិស្ស ក្នុងគោលដៅបញ្ច្រាស់ទិសជា១រថយន្ត ធ្វើឲ្យមនុស្សប្រុសស្រីក្មេងចាស់រងរបូសធ្ងន់ស្រាល៥នាក់តែម្ដង ។

ក្រោយកើតហេតុសមត្ថកិច្ចធ្វើកវាស់វែង និងធ្វើកំណត់ហេតុស្ទូចយករថយន្តបង្ករនិងម៉ូតូរងគ្រោះទៅរក្សាទុក្ខនៅប៉ុស្ដិ៍រដ្ឋបាលសង្កាត់និមិត្ត ដើម្បីចាត់ការតាមច្បាប់។ ចំណែកអ្នករងរបូសធ្ងន់ស្រាលត្រូវរថយន្តកាំម៉ាដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកមិត្តភាពកម្ពុជាជប៉ុនមង្គលបូរី ខ្លះនិងដឹកបញ្ជូនមកមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតខ្លះ ។

ប្រភពបន្តបញ្ជាក់ថានៅវេលាម៉ោង១០ព្រឹកថ្ងៃទី០៧ខែសីហា២០១៥នេះថាករណីគ្រោះថ្នាក់ចរាចណ៏ដែលកើតឡើងនៅរសៀលថ្ងៃទី០៦ខែឆ្នាំដដែលនេះធ្វើឲ្យស្លាប់ពីរនាក់ហើយទី០១ឈ្មោះសុងសុភ័ស្សអ្នកទាំងពីរជាសិស្សនិងវ៉ាសំណាងភេទប្រុសអាយុ២២ឆ្នាំ ៕

IMG-20150807-WA0007

IMG-20150807-WA0005

IMG-20150807-WA0008

IMG-20150807-WA0012

IMG-20150807-WA0009

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print