ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀនមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចដីព្រៃផ្ទះទុកចោល ផ្លូលំ ភូមិអង្គ សង្កាត់ប្រឡះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនសង្ស័យ មានឈ្មោះ ហង្ស សែន ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ( ឃាត់ខ្លួន) ។
វត្ថុតាងចាប់យករួមមាន
១-ក្រាមសថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០៨កញ្ចប់ថង់តូច
២-ទូរសព្ទ ០១គ្រឿង ម៉ាកHONOR ពណ៌ទឹកប៊ិក៕

...

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដំបូល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print