បេីករ៉ឺម៉កដឹកកម្មករចេញពីធ្វេីការជ្រុលបុកខឿនផ្លូវក្រោមដីស្ពានអាកាសចោមចៅរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បេីករ៉ឺម៉កដឹកកម្មការិនីចេញពីធ្វេីការរោងចក្រចុះផ្លូវក្រោមដីស្ពានអាកាសចោមចៅជ្រុលបុកខឿនបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ជួយលាងរបួស។ 

ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង៧និង០៣នាទី  ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នៅក្រោមស្ពានអាកាសចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ទាន់ ស៊ាន ភេទប្រុស អាយុ៦៦ឆ្នាំ រងរបួសបែកត្រង់ក្បាលខាងក្រោយ មានអាសយដ្ឋាននៅ ភូមិកំបែងច្រេស  ឃុំរវែល ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករ៉ឺម៉កដឹកកម្មការិនីចេញពីរោងចក្រដេីម្បីទៅដាក់តាមផ្ទះមួយៗខណៈបេីកចុះផ្លូវក្រោមដីស្ពានអាកាសចោមចៅក៏រេចង្កូតទៅបុកខឿនផ្លូវបណ្តាលឲ្យរងរបួស។ 

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយជូតលាងរបួសរួចរាល់ហើយ គាត់សុំត្រលប់ទៅផ្ទះវិញដោយខ្លួនឯង៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print