អាមេរិកអាចចំណាយប្រាក់រហូតដល់ទៅ​១.០០០ពាន់លានដុល្លារសម្រាប់អភិវឌ្ឍន៍បរមាណូ

ចែករំលែក៖

ដោយសារតែអាមេរិកប្រឈមនិងឃ្លំាកាំជ្រួចមីស៊ីល យន្តហោះទមា្លក់គ្រាប់ នាវាមុជទឹក ចាស់ៗ ដែលអាចចាញ់ប្រៀងលើគូរប្រជែងរបស់ខ្លួនដែលកំពុងតែផលិតអាវុធទំនើបៗជាច្រើន។ ដោយហេតុនោះហើយបានជារដ្ឋមន្ត្រីការពារជាតិអាមេរិកលោកAshton Carter បានសន្យាថានឹងចំណាយប្រាក់ សម្រាប់អភិវឌ្ឍន៍វិស័យទាំង៣ខាលើ ក្នុងនោះនឹងចំណាយ១០៨ពាន់លានដុល្លារសម្រាប់អភិវឌ្ឍន៍ឃ្លាំងគ្រាប់បែកបរមាណូ។

ការប្រកាសខាងលើរបស់លោក Ashton Carter ក្នុងពេលដែលលោកបំពេញទស្សនកិច្ចទៅកាន់ទីតាំងទ័ពអាកាសMinot  ដើម្បីត្រួតពិនិត្យឃ្លាំងអាវុធនៅក្រោមដីដែលជាទីកន្លែងរក្សាទុក កាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ Minuteman ។ លោក Ashton Carterបានប្រកាសថា ប្រសិនយើងមិនផ្លាស់ប្តូរទេនោះ ប្រព័ន្ធមីស៊ីលទាំងនោះនឹងត្រូវធ្លាក់ចុះ ហើយគ្មានសុវត្ថភាព គ្មានគុណភាព និងមិនគួរឲ្យទុកចិត្តទៀតឡើយ។

តាមការវាយតម្លៃយុទ្ធសាស្ត្រ និងមូលនិធិការអភិវឌ្ឍន៍ឡើងវិញនៅសព្វាវុធទាំងនោះ អាមេរិកនឹងត្រូវចំណាយប្រាក់យ៉ាងតិច ១០០០កោដិ។ ឃ្លាំងអាវុធបរមាណូដែលមានប្រមាណ៤៧០០គ្រាប់ ក៏និងត្រូវអភិវឌ្ឍន៍ឡើងវិញឲ្យទាន់សភាពការណ៍។ ក្រៅពីនេះក៏មានគម្រោងធ្វើទំនើបកម្ម គ្រាប់បែកនុយក្លេអ៊ែរ B-៦១ ព្រមទាំងមានគម្រោងសាងសង់នាវាមុជទឹក រួមទាំងគ្រាប់មីស៊ីលថ្មីៗបន្ថែមទៀតនៅឆ្នាំខាងមុខ។ លោករដ្ឋមន្រ្តីការពារអាមេរិករូបនេះដដែលបានបញ្ជាក់ច្បាស់ៗថា អាមេរិកមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះរឿងនុយក្លេអ៊ែរ ហើយក៏មិនចង់កាត់បន្ថយវាដែរ។

លោកអាស្តុន កាទ័របានលើកយកហេតុផលទៅពន្យល់យ៉ាងសាមញ្ញថា មិនមែនអាមេរិកជាប្រទេសល្មោភនុយក្លេអ៊ែរ ឬមួយក៏ចង់ប្រើអាវុធនុយក្លែអ៊ែរដើម្បីគំរាមកំហែងពិភពលោកទេ។ តែបញ្ហានៅត្រង់ថា នៅពេលដែលអាមេរិកកំពុងព្យាយាមកាត់បន្ថយ និងឈប់ធ្វើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះ ស្រាប់តែមានប្រទេសសត្រូវ និងគូប្រជែងរបស់អាមេរិកជាច្រើនបែរដែលកំពុងបន្តអភិវឌ្ឍន៍អាវុធ នុយក្លេអ៊ែរយ៉ាងគគ្រឹកគគ្រេងទៅវិញ។

លោកកាទ័របានអះអាងថា ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ អាមេរិកមិនបានបង្កើតអ្វីថ្មីទាំងអស់ តែស្របពេលគ្នាហ្នឹង ប្រទេសផ្សេងបានធ្វើច្រើនណាស់។ នៅត្រង់ចំណុចនេះ លោកកាទ័របានលើកចំឈ្មោះប្រទេសរុស្ស៊ី កូរ៉េខាងជើង ចិន ឥណ្ឌា ប៉ាគីស្ថាន និងប្រទេសអ៊ីរ៉ង់។ នេះជាហេតុផលមួយ រីឯហេតុផលមួយទៀតលើកឡើងដោយលោកកាទ័រ គឺមកពីគ្រាប់មីស៊ីលដែលអាមេរិកមានសព្វថ្ងៃ មានភាគច្រើនជាគ្រាប់មីស៊ីលចាស់ៗផលិតតាំងពីក្នុងទសវត្សឆ្នាំ៦០ ដែលគ្មានបំពាក់បច្ចេកវិទ្យាទំនើបដូចសព្វថ្ងៃនេះទេ៕

tzuiantdbobahatnhanmy

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print