ផ្លូវលេខ៣១០ជាប់របងសាលាបឋមសិក្សានិងអនុវិទ្យាល័យទួលស្លែងក្លាយទៅជាទីតាំងចាក់សំរាមយ៉ាងអនាធិបតេយ្យ

ចែករំលែក៖

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃនៅតាម បណ្តោយផ្លូវលេខ៣១០ជាប់នឹងរបងសាលាបឋមសិក្សានិង អនុវិទ្យាល័យទួលស្លែងដែលនៅជាប់នឹងលូទឹកស្អុយខាងកើតសាលារៀនចិនទួនហ្វា ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមនត្រូវមហាជនមើលឃើញថាដូចជាមិនសូវមានកន្លែង ដាក់សំរាមឲ្យបានត្រឹមត្រូវ និងអនាម័យទេ ធ្វើឲ្យកន្លែងមួយនេះក្លាយជាកន្លែងចាក់ សំរាមយ៉ាងអនាធិបតេយ្យ ។ ចំណែកលូ បង្ហូរទឹកស្អុយវិញ ត្រូវសំរាមធ្លាក់ចូលទៅក្នុងទឹកបង្កការកកស្ទះទឹកហូរមិនរួច និងជះក្លិនស្អុយដូចគម្រង់ធ្វើឲ្យអ្នកធ្វើដំណើរឆ្លងកាត់បានរិះគន់ ថាហេតុអី្វបានជាមិនរកកន្លែងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ?

ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់បានរិះគន់ដល់អាជ្ញាធរខណ្ឌចំការមនថា មិនបានគិតគូរទៅលើបញ្ហាគំនរសំរាមដែលគេយកមកចាក់ចោលដូចជាគ្មានសណ្តាប់ធ្នាប់និងអនាធិបតេយ្យទាំងនេះ ។ មិនតែប៉ុណ្ណោះសំរាមនេះ ក៏បានជះក្លិនស្អុយ ពាសពេញផ្លូវដែលអាចធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនិងអ្នកធ្វើដំណើរខ្លាំងណាស់ ។

ចំពោះប្រជាពលរដ្ឋមួយចំនួនតូចដែលរស់នៅម្តុំនោះ ដូចជាខ្វះការពិចារណានិងមិនគិតពីសុខភាពខ្លួននិងពលរដ្ឋដទៃឡើយ ដោយបានយកសំរាមមកចាក់គរចោលជារៀងរាល់ថ្ងៃដែលទង្វើនេះទំនងជាគិតថាក្រុមហ៊ុនសីុិនទ្រី នឹងមកសម្អាតជាក្រោយ ។ ព្រោះតែសំអាងលើក្រុមហ៊ុនស៊ីនទ្រីទើបបានជានាំគ្នាចាក់សំរាមគរ ចោលពេញផ្លូវ គ្មានគិតពីសុខភាព និង សណ្តាប់ធ្នាប់បរិស្ថានសោះឡើយ ។

ទោះយ៉ាងណាប្រជាពលរដ្ឋរស់នៅក្បែរ កន្លែងចាក់សំរាមក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ទីនោះបានសំណូមពរឲ្យអាជ្ញាធរខណ្ឌចំការមនជួយពិនិត្យលើបញ្ហានេះផងគឺសុំឲ្យមានធុងដាក់សំរាមតាមតំបន់ឲ្យបានត្រឹម ត្រូវដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋដាក់ សំរាមឲ្យបានត្រឹមត្រូវនិងមានសណ្តាប់ធ្នាប់ ជៀសវាងការដាក់រាយប៉ាយពាសវាលពាសកាល និងឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តទាំងអស់គ្នា រួមចំណែកថែរក្សានូវបរិស្ថានស្អាត ទីក្រុងស្អាតអនាម័យល្អ ៕

va-3 va-2 va-4 va-1 va-5

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print