ប្រដាប់ដោយកាំបិតចូលទៅកាប់ជនរងគ្រោះឲ្យរងរបួស រួចប្លន់យកទូរស័ព្ទមួយគ្រឿងបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ យុវជនមួយក្រុម ត្រូវបានជនសង្ស័យមានគ្នាចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿងប្រដាប់ដោយដាវចូលទៅកាប់ប្រហារដល់ក្នុងផ្ទះបណ្ដាលឲ្យម្នាក់រងរបួស រួចកាប់បំផ្លាញម៉ូតូចំនួន ២គ្រឿងនិងប្លន់យកទូរសព្ទ iphone 14 pro max មួយគ្រឿងទៀតបានសម្រេច និងរត់គេចខ្លួនបាត់ស្រមោល។

 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣:៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០២៦ចំណុចក្បែរផ្សារព្រៃទាស្ថិតនៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពួកគេបានសម្រាកពីការចាក់សាក់ឲ្យភ្ញៀវ រួចនាំគ្នាមកអង្គុយលេងនៅខាងមុខផ្ទះ ក្រោយមកក៏នាំគ្នាចូលទៅខាងក្នុងរៀបនិងទាញទ្វារបិតចូលសម្រាក ក្រោយមកស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាកប្រដាប់ដោយដាវចូលមកកាប់ដល់ក្នុងផ្ទះតែម្តងនិងកាប់បំផ្លាញម៉ូតូចំនួន២គ្រឿងនិងប្លន់យកទូរសព្ទម៉ាក iphone 14 pro max មួយគ្រឿងបានសម្រេចហើយក្រុមជនសង្ស័យក៏បានជិះគេចខ្លួនតែម្តងទៅ ចំណែកឯជនរងគ្រោះត្រូវប្រមាណជា២ទៅ៣ដាវចំខ្នង និងជើងបណ្តាលឲ្យរងរបួសផងដែរ។

...

 

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី២ចុះមកដល់រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីតាមស្រាវជ្រាវឃាត់ជក្រុមជនសង្ស័យខាងលើយកមកចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print