នគរបាលស្រុកភ្នំស្រួចបង្ក្រាបមុខសញ្ញាគ្រឿងញៀនឃាត់ខ្លួនបាន៥នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ នៅថៃ្ងទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការណែនាំពីលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាឱ្យកំលាំងជំនាញគ្រឿងញៀនស្រុកចុះស្រាវជ្រាវនៅចំណុចភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ប្រទះឃេីញមានក្រុមក្មេងសង្ស័យជាមុខសញ្ញាផ្ដល់និងចែកចាយគ្រឿងញៀននិងប្រេីប្រាស់នូវសារធាតុញៀនបានឃាត់ចំនួន៥នាក់ ៖

១-ឈ្មោះ ទុយ កង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្មី ឃុំជាំសង្កែ ជាម្ចាស់ផ្ទះដកហូតម្សៅក្រាមពណ៌សថ្លា ចំនួន១២កញ្ចប់តូច(សង្ស័យគ្រឿងញៀន) -ទូរស័ព្ទដៃចំនួន១គ្រឿង-ដាវកែច្នៃចំនួន១ដើម
-ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
២-ឈ្មោះ សូត្រ វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដូង ឃុំជាំសង្កែ
៣-ឈ្មោះ សួន ពិសី ភេទប្រុសអាយុ ១៦ឆ្នាំ រស់នៅភូមិថ្មី ឃុំជាំសង្កែ
៤-ឈ្មោះ ដេត ផាន ភេទប្រុសអាយុ ១៨ឆ្នាំ រស់នៅភូមិដីក្រហម ឃុំព្រៃក្មេង
៥-ឈ្មោះ សុង សុខរ៉ា ភេទប្រុសអាយុ ២៤ឆ្នាំ រស់នៅភូមិដូង ឃុំជាំសង្កែ ដកហូតទូរស័ព្ទដៃចំនួន ១គ្រឿង

តាមចម្លេីយនិងភស្ដុតាង សមត្ថកិច្ចបានសម្រេចបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បន្ដនីតិវិធី បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ដ ចាត់ការបន្ដ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print