ទូតចិនប្រចាំកម្ពុជា ៖ ប្រទេសចិននិងកម្ពុជា គឺជាប្រទេសអរិយធម៌ចំណាស់ដែលមានប្រវត្តិសាស្ត្រយូរអង្វែង និងវប្បធម៌ដ៏ស្រស់ផូរផង់

ចែករំលែក៖

ភ្នំពេញ ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកឡើងថា ៖ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានចូលរួមជាមួយ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក្នុងពិធីបើកមហោស្រពបេតិកភណ្ឌវប្បធម៌ចិន-កម្ពុជា ក្រោមប្រធានបទ“កេរដំណែលមាតុភូមិ ការចែករំលែកភាពស្រស់ស្អាត”។

លោក វ៉ាង វិនពីន ចាត់ទុកថា ប្រទេសចិននិងកម្ពុជា គឺជាប្រទេសអរិយធម៌ចំណាស់ដែលមានប្រវត្តិសាស្ត្រយូរអង្វែង និងវប្បធម៌ដ៏ស្រស់ផូរផង់។ អរិយធម៌ចិននិងអរិយធម៌ខ្មែរ បានសិក្សាពីគ្នាទៅវិញទៅមក បានបង្ហាញពីភាពត្រចះត្រចង់ឱ្យគ្នាទៅវិញទៅមក និងបង្កើតបានជារឿងនិទានដ៏ល្អប្រពៃក្នុងការរួមរស់ជាមួយគ្នាក្នុងភាពស្រស់ស្អាតផ្សេងពីគ្នានៃអរិយធម៌ពិភពលោក។

ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជា ដើម្បីជំរុញនូវគម្រោងការពារបេតិកភណ្ឌវប្បធម៌ទ្វេភាគីឱ្យកាន់តែសកម្ម ធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងវិស័យមានដូចជាបុរាណវិទ្យារួមគ្នា ការជួសជុលវត្ថុបុរាណ និងការបណ្តុះបណ្តាលធនធានមនុស្ស ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិមានដូចជាយន្តការសម្របសម្រួលអន្តរជាតិអង្គរ និងសម្ព័ន្ធអភិរក្សបេតិកភណ្ឌវប្បធម៌អាស៊ីជាដើម ត្រូវពង្រឹងការទំនាក់ទំនងនិងកិច្ចសហការ ចាក់បញ្ចូលកម្លាំងចលករមនុស្សសាស្រ្តកាន់តែរឹងមាំទៅក្នុងការពន្លឿនកិច្ចកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាល រួមចំណែកកាន់តែធំធេងក្នុងការជំរុញផ្លាស់ប្តូរនិងសិក្សាពីគ្នាទៅវិញទៅមកអំពីអរិយធម៌ពិភពលោក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print