ប្រទេសចិនបញ្ជូនគណៈប្រតិភូធុរកិច្ចដ៏ធំមួយដើម្បីអមដំណើរប្រធានាធិបតី ស៊ី ជីនពីង ទស្សនកិច្ច អាមេរិក ថ្ងៃទី២៤ ខែកញ្ញា

ចែករំលែក៖

ប្រធានាធិបតីចិន ស៊ី ជីនពីង ត្រូវបានគេរំពឹងថានឹងនាំគណៈប្រតិភូធុរកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី 24 ខែកញ្ញា ដែលជាសញ្ញានៃលទ្ធភាពនៃការពង្រីកទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

ចំណែកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថាសហរដ្ឋអាមេរិកនឹងរៀបចំពិធីលៀងសាយភោជនផ្លូវរដ្ឋ ជាការទទួលស្វាគមន៍លោកប្រធានាធិបតី ស៊ី ជីនពីង នៅពេលមេដឹកនាំចិនធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនក្នុងខែកញ្ញានេះ។
លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ថារូបលោកនឹងរៀបចំពិធីលៀងសាយភោជនផ្លូវរដ្ឋនៅថ្ងៃទី២៤ ខែកញ្ញា ខណៈរូបលោកនិយាយសម្រាលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញទំនាក់់ទំនងរបស់ប៉េកាំងជាមួយអ៉ីរ៉ង់។ «យើងនឹងរៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ ដោយបន្ថែមថារូបលោកមានទំនាក់ទំនងយ៉ាងល្អជាមួយលោក ស៊ី ជីនពីង។
គម្រោងនៃដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយទៀតនៅក្នុងទំនាក់ទំនងម្ដងត្រជាក់ ម្ដងក្ដៅរវាងប៉េកាំង និងវ៉ាស៊ីនតោន ដែលធ្លាប់បានធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយគ្នាក្នុងឆ្នាំ២០២៥ នៅមុនឈានដល់កិច្ចព្រមព្រៀងមួយ និងដំណើរទស្សនកិច្ចរបស់លោក ត្រាំ នៅប៉េកាំង កាលពីខែឧសភា ឆ្នាំ២០២៦។
ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់អ៉ីរ៉ង់ ជាពិសេសការទិញប្រេងពីតេហេរ៉ង់ ហើយប៉េកាំងក៏បានបង្ហាញជំហរប្រឆាំងជំទាស់ផងដែរទៅនឹងការអំពាវនាវរបស់ លោក ត្រាំ ឱ្យផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៉ីរ៉ង់។ ជុំវិញបញ្ហាអ៉ីរ៉ង់ផងដែរ លោក ត្រាំ បាននិយាយថាសូមកុំទាញបញ្ហាអ៉ីរ៉ង់ទៅពាក់ព័ន្ធនឹងលោកប្រធានាធិបតី ស៊ី ជីនពីង៕

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print