ជិះម៉ូតូឌុបគ្នាចុះពីលើស្ពានអាកាសស្ទឹងមានជ័យលឿនពេកទៅបុកខឿនផ្លូវបណ្ដាលឲ្យដួលបោកក្បាលស្លាប់ទាំងពីរនាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនពីរនាក់បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពេលជិះម៉ូតូឌុបគ្នាចុះពីលើស្ពានអាកាសស្ទឹងមានជ័យយ៉ាងលឿនដល់ផ្លូវកោងជ្រុលទៅបុកខឿនផ្លូវបណ្ដាលឲ្យដួលបោកក្បាលទៅលើផ្លូវ ចំណែកម៉ូតូអូសទៅមុខជាច្រើនម៉ែត្រ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២: ១៥នាទីយប់ឈានចូលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាក លេខ 1MG-6316 ជិះឌុបគ្នាចុះពីលើស្ពានអាកាសស្ទឹងមានជ័យក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន ពេលជិះមកដល់ត្រង់ចំណុចផ្លូវកោងមិនប្រយ័ត្នក៏ជ្រុលទៅបុកខឿនស្ពានបណ្តាលឲ្យដួលបោកក្បាលនឹងផ្លូវស្លាប់ទាំង២នាក់ភ្លាមៗ ចំណែកម៉ូតូអូសទៅមុខជាច្រើនម៉ែត្រ។ ក្រោយមកពលរដ្ឋធ្វើដំណើរឆ្លងកាត់ឃើញបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យទី១ឲ្យចុះមកពិនិត្យសព។

...

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ពិនិត្យរួចបានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យជាបណ្ដោះអាសន្ន។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print