រឿងកំហែងយក (ជំរឹត យកលុយ ៩០០០ដុល្លារ ពីឡាន ដឹក ក្រណាត់ ) ជាប់ពន្ធនាគារ ១រូប នៅសល់ប្រធាន ការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ច ខេត្ត ស្វាយរៀង !

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ចៅក្រម សាលា ដំបូង ខេត្ត ស្វាយរៀង ចេញ ដីកា បង្គាប់ ឲ្យ ឃុំខ្លួន ឈ្មោះ សុខ ធន់ ដាក់ ពន្ធនាគារ ខេត្ត ស្វាយរៀង ពីបទ សមគំនិត ក្នុង បទកំហែងយក (ជំរឹត យកលុយ ៩០០០ដុល្លារ ពីឡាន ដឹក ក្រណាត់ ) ។ ក្នុងនោះ លោក សុខ ធន់ គ្រាន់ តែ សមគំនិត ទេ ចំណែក មេ គំនិត គឺ លោក ឈុន ឆាង អតីត ប្រធាន ការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ច ខេត្ត ស្វាយរៀង មិនទាន់ ត្រូវ បានឃាត់ខ្លួន នៅឡេីយទេ ។

សូមបញ្ជាក់ថា ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀង ឈៀង សុមុនីនាថ ដីកាបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទឈ្មោះ សុខ ធន់ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ កម្រិតវប្បធម៌ថ្នាក់ទី៣ មុខរបរមិនពិតប្រាកដ ទឹកន្លែង កំណើតភូមិវាល ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ទីលំនៅមុនពេលឃុំខ្លួននៅភូមិហែកសំណាញ់ ឃុំម៉ឺនជ័យ ស្រុក រំដួល ខេត្តស្វាយរៀង ឪពុកឈ្មោះ សុខ ហាក់ (ស្លាប់) ម្តាយឈ្មោះ អ៊ុច យ៉ាន (រស់) ប្រពន្ធឈ្មោះឈ្មោះ សូ សាវឿន (រស់) មានកូនចំនួន ១នាក់ ជានីតិជន ប្រវត្តិនៃការផ្តន្ទាទោសពីមុន គ្មាន។

ជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ “សមគំនិតក្នុងបទកំហែងយក” ប្រព្រឹត្តនៅចំណុច ខេត្តស្វាយរៀង កាលពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បទល្មើសដែលមានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោសតាម មាត្រា ២៩, មាត្រា ៣៦៣ និងមាត្រា ៣៦៤ នៃក្រមព្រហ្មទណ្ឌ។
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀង បង្គាប់ ៖
១.ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ សុខ ធន់ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ ទៅពន្ធនាគារខេត្តស្វាយរៀង ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។
២.ឱ្យប្រធានពន្ធនាគារខេត្តស្វាយរៀង ទទួល និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
៣.ឱ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឱ្យបានល្អ នៅពេលដីកានេះត្រូវបានបង្ហាញ ក្នុងករណីចាំបាច់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print