កងរាជអាវុធហត្ថស្រុកព្រៃកប្បាស និងស្រុកសំរោងបង្រ្កាបជាក់ស្តែងលឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣ នាក់ករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តតាកែវ៖ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយ ទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជា ការកងរាជអាវុធហត្ថ ខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១៣:៤០នាទីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកង រាជអាវុធហត្ថស្រុកព្រៃកប្បាស និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យឆាំងគ្រឿងញៀនបានចុះប្រតិបត្តិការបង្រ្កាបជាក់ស្តែងនៅចំណុចភូមិជន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

+លទ្ធផលឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣ នាក់ (ប្រុស)
១/ ឈ្មោះ យា ងុក ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិជន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
២/ ឈ្មោះ យា វាស្នា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិជន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
៣/ ឈ្មោះ ងិន វីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិជន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

+ដកហូតវត្ថុតាងរួមមាន:
១/ ម្សៅក្រាមពណ៌សថ្លាចំនួន ២៣ កញ្ចប់ ទម្ងន់ ៦.៣៩ក្រាម(ថ្លឹងទាំងសម្បកថង់)
២/សម្ភារៈវេចខ្ចប់និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print