មនុស្ស១០នាក់ស្លាប់និង៦០នាក់រងរបួសក្នុងការផ្ទុះកាំជ្រួចផ្កាភ្លើងនៅម៉ិចស៊ិក

ចែករំលែក៖

នៅថ្ងៃទី ៦ ខែកញ្ញា ការផ្ទុះកាំជ្រួចនៅក្នុងព្រះវិហារមួយក្នុងប្រទេសម៉ិចស៊ិកបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់ និង ៦០ នាក់ផ្សេងទៀតរងរបួស។ ការផ្ទុះនេះបានបណ្តាលឱ្យអគារជុំវិញជាច្រើនដួលរលំ និងបានបង្កឱ្យមានអគ្គិភ័យនៅក្នុងទីលានក្រុង។

នៅថ្ងៃទី ៦ ខែកញ្ញា អាជ្ញាធរម៉ិចស៊ិកបានបញ្ជាក់ថា ការផ្ទុះកាំជ្រួចនៅក្នុងព្រះវិហារមួយនៅកណ្តាលប្រទេសម៉ិចស៊ិកបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់ និង ៦០ នាក់រងរបួស។
ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី ៥ ខែកញ្ញា (ថ្ងៃទី ៦ ខែកញ្ញា ម៉ោងនៅកម្ពុជា) នៅក្នុងទីក្រុង Santa Maria Canchesda ក្នុងអំឡុងពេលពិធីបុណ្យក្នុងស្រុក។ ប្រព័ន្ធផ្សព្វផ្សាយបានបោះពុម្ពផ្សាយរូបភាពដែលបង្ហាញពីការផ្ទុះដ៏ធំកំពុងផ្ទុះឡើងនៅពេលដែលមនុស្សបានប្រមូលផ្តុំគ្នានៅខាងក្រៅព្រះវិហារសម្រាប់ពិធីប្រពៃណី។ ក្នុងអំឡុងពេលពិធីនេះ គំរូគោចំបើងដែលតុបតែងដោយកាំជ្រួចត្រូវបានដុត និងដង្ហែជុំវិញទីក្រុង។
ការផ្ទុះភ្លាមៗបានបណ្តាលឱ្យជញ្ជាំងអគារជុំវិញជាច្រើនដួលរលំ និងបានបង្កឱ្យមានអគ្គិភ័យនៅក្នុងទីលានក្រុង ដែលធ្វើឱ្យហ្វូងមនុស្សរត់គេចខ្លួនដោយភ័យស្លន់ស្លោ។ ទន្ទឹមនឹងនេះ ជនរងគ្រោះមួយចំនួនត្រូវបានជាប់នៅក្រោមគំនរបាក់បែកនៃអគារដែលដួលរលំ៕ ដោយធីរីណា

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print