មកយកសង្សានៅភ្នំពេញជិះម៉ូតូបុកគេធ្លាក់ចេញដាវសាមូរ៉ៃ, និយាយថាយកការពារខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានធ្វើដំណើរពីខេត្តកំពង់ស្ពឺមកភ្នំពេញបំណងមកយកសង្សាពេលសម្រាក់បុណ្យភ្ជុំបិណ្ឌ ហើយជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតពីក្រោយបណ្តាលឲ្យរបួសបន្តិចបន្តួច និងធ្លាក់ដាវសាមូរ៉ៃត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ករណីគ្រោះថ្នាក់ចរាចរណ៍លេចដាវសាមូរ៉ៃនេះបានកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចមុខរោងចក្រអាមេរិចកាំង តាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បុរសបង្កមានឈ្មោះផុន ហ៊ឿន អាយុ៣៧ មុខរបរជាងដែក ស្នាក់នៅភូមិព្រៃច្រេស ឃុំអូ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាអ្នករត់ម៉ូតូឌុបជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BV-6899 ឌុបលោកតាមម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូWave ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ស្ពឺ1B-3284 ធ្វើដំណើរស្របគ្នាក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងផងនោះក៏ជ្រុលបុកពីក្រោយបណ្តាលឲ្យដួលធ្លាក់ដាវសាមូរ៉ៃចេញពីម៉ូតូ ។

សាក្សីដដែលបានបន្តថា ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុធ្វើការឃាត់ខ្លួនបុរសបង្កដែលមានដាវជាប់ខ្លួនយកទៅប៉ុស្តិ៍ចោមចៅធ្វើការសាកសួរ

នៅចំពោះមុខសមត្ថកិច្ចបុរសខាងលើបានសារភាពថា រូបគេបានដាក់ដាវតាមខ្លួនតាំងពីខេត្តកំពង់ស្ពឺ ហើយមកយកសង្សាដែលធ្វើការនៅម្តុំផ្សារកាណាសីុធី ដោយសារតែរួបគេដាក់ដាវតាមខ្លួនមកពីខ្លាចគេរករឿងតាមផ្លូវ។

បច្ចុប្បន្នបុរសខាងលើត្រូវបានសមត្ថកិចឃាត់បណ្ណោះអាសន្ននិងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យសាកសួរបន្ត៕

image3 image4 image2 image1

ដោយ៖ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print