អធិការខណ្ឌសែនសុខបានដាក់ផែនការ និងបទបញ្ជា ដល់កងកម្លាំងនគរបាល ទូទាំងខណ្ឌ ត្រូវត្រៀមកាតព្វកិច្ច ការ ពារ សន្តិសុខ និងសណ្តាប់ធ្នាប់នាឱកាសបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ៖លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខបានដាក់ផែនការ និងបទបញ្ជា ដល់កងកម្លាំងនគរបាល ទូទាំងខណ្ឌ ត្រូវត្រៀមកាតព្វកិច្ច ការពារ សន្តិសុខ និងសណ្តាប់ធ្នាប់នាឱកាសបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ នៅតាមគោលដៅ ដើម្បីឲ្យប្រជាពលរដ្ឋ បានចូលរួមក្នុងពិធីមួយនេះ ប្រកបដោយភាព សប្បាយរីករាយ និងកក់ក្តៅ។

ការដាក់ផែនការដល់កងកម្លាំងនគរបាលខាងលើនេះក៍មានការចូលរួមពីលោក ហោ វាសនា អភិបាលរងខណ្ឌសែនសុខនិងមន្ត្រីសាលាខណ្ឌជាច្រើនរូបទៀត។

នៅចំពោះមុខកងកម្លាំងនគរបាល របស់ខ្លួនលោកអធិការបានមានប្រសាសន៍ថាដោយសាររដូវបុណ្យភ្ជុំបិណ្ឌ នឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃ ខាងមុខនេះនោះកម្លាំងរបស់យើង តាមមូលដ្ឋានត្រូវត្រៀមកម្លាំង ប្រចាំការនៅតាមទីវត្តអារាមដោយសហការ
ជាមួយ ប្រជាការពារភូមិ អាជ្ញាធរមូលដ្ឋានធ្វើយ៉ាង
ណាឲ្យបរិយាកាស នៃពិធីបុណ្យជាតិមួយនេះ ប្រកបទៅ ដោយរលូន។
លោកអធិការ បានជំរុញ និងបន្តដាក់ផែនការ ដល់កងកម្លាំង ត្រូវយាមកាម រឹតបណ្តឹងបញ្ហាសន្តិសុខ នៅតាមទីប្រជុំ និងកន្លែងលក់មាស ប្តុរប្រាក់ ដែល
មុខសញ្ញា ល្មើសអាចធ្វើសកម្មភាព នៅទីនោះ។

សម្រាប់ការងារល្បាតតាមមូលដ្ឋាននោះលោកអធិការ ក៏បានណែនាំឲ្យអនុវត្តជាប្រចាំទាំងថ្ងៃទាំង
យប់ ជាពិសេសបង្ក្រាប និងចាប់ខ្លួនមុខសញ្ញា លួច ឆក់ប្លន់ និងប្រើប្រាស់គ្រឿងញៀនឲ្យបានកុំឲ្យបញ្ហានេះកាន់តែរីកសាយភាយខ្លាំងឡើងដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ ។

image image image image

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print