ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុករទេះជនពិការបណ្តាលឲ្យរងរបួស

ចែករំលែក៖

ភ្នំពេញ៖ បុរសជនពិការម្នាក់ខណៈកំពុងជិះលេីរទេះត្រូវបានម៉ូតូមួយគ្រឿងបើកមកបុកបណ្តាលឲ្យរងរបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង០៨និង៤០នាទីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិស្រែញ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ញឹម សំណាង  ភេទប្រុស អាយុ៦០ឆ្នាំ រងរបួសត្រង់ត្រគាក មានអាសយដ្ឋាននៅភូមិភ្លើងឆេះរទេះលិច  សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុបុរសជនពិការបានជិះលេីរទេះលេីចិញ្ចេីមផ្លូវជាតិលេខ៣ ដោយប្រេីដៃបង្វឹលកង់ លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងបេីកមកពីក្រោយលឿនមិនប្រយ័ត្នធ្វើឱ្យជ្រុលទៅបុករទេះជនពិការបណ្តាលឲ្យដួលរងរបួស។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យតេជោសន្តិភាព៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print