នគរបាលស្រុកអង្គរបុរីពន្លាតដែនសមត្ថកិច្ចដល់ក្រុងសំពៅពូន ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿង ញៀនសរុប៨នាក់

ចែករំលែក៖

ខេត្តតាកែវ៖ មន្ត្រីនគរបាលស្រុកអង្គរបុរីបានឲ្យដឹងនៅថ្ងៃទី០៨ខែកញ្ញានេះថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ព្រះ រាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី នៅថ្ងៃចន្ទ ១០រោចខែស្រាពណ៌ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវ នឹងថ្ងៃទី០៧ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៣និង១៥ នាទីបានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ចុះបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ (០១ករណី ០២ ទីតាំង) នៅចំណុចប្រឡាយ១២ ស្ថិតក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់÷

១.ឈ្មោះ មាន រតនា ហៅបាន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ(រក្សាទុកនិងប្រើ ប្រាស់) និង២.ឈ្មោះ ជួន ចាន់និត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ(ប្រេីប្រាស់)។

•ដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លា ចំនួន ០៣កញ្ចប់។

ក្រោយពីសាកសួរជនសង្ស័យខាងលើរួចបានបន្តនីតិវិធីទៅទីតាំងទី២ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៦និង ០០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំពៅពូន នៅចំណុចភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ឃាត់ ខ្លួនជនសង្ស័យចំនួន ០៦នាក់ៈ

១.ឈ្មោះ ចំរើន ដេត ហៅឈុយ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រើយកោះ ឃុំត្រើយកោះ ស្រុកកោះធំ ខេត្តកណ្តាល (ជួញដូរនិងប្រើប្រាស់)
២.ឈ្មោះ គឹម សុខគា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃកស៊ឹង ឃុំសំពៅពូន ស្រុកសំពៅពូន ខេត្តកណ្តាល(ប្រើប្រាស់)
៣.ឈ្មោះ ភីន ភា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ(ប្រើប្រាស់)
៤.ឈ្មោះ វ៉ាល់ គា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលពុទ្រា ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ(ប្រើប្រាស់)
៥.ឈ្មោះ ណោ ដំ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ(ប្រើប្រាស់)
៦.ឈ្មោះ ចាប សោភ័ណ្ឌ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ(ប្រើប្រាស់)

•ដកហូតបានវត្ថុតាងមួយចំនួនមានដូចខាងក្រោម៖
១.ម្សៅក្រាមពណ៌សថ្លា ចំនួន ០២កញ្ចប់
២.ម៉ូតូ ចំនួន ០២គ្រឿង
៣.ទូរស័ព្ទចំនួន ០១គ្រឿង
៤.ដាវចំនួន ០១ដើម
៥.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន

ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print