សមត្ថកិច្ចនគរបាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីលួច (លួចម៉ូតូ)

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីលួច (លួចម៉ូតូ)។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិត បានអោយដឹងនារសៀលថៃ្ងទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា ជនសង្ស័យមាន ១ ឈ្មោះសុង សុភស្តអាយុ៣៣ឆ្នាំ មុខរបរត់ផាស់ស្អាប់ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ ដំបង។

២ឈ្មោះវៀង វាំងដេ អាយុ៣១ឆ្នាំ មុខរបមិនប្រាកដ ជនជាតិវៀតណាម មានទីលំនៅសង្កាត់រកាកោងស្រុកមុខកំពូល ខេត្តកណ្ដាល(អន្តោប្រវេសន៍ បណ្ណ័លឿង)។ (មានសារធាតុញៀន)
និងទី៣ ជនសង្ស័យឈ្មោះវៀង ហៀវអាយុ៣២ឆ្នាំ មុខរបរមិនប្រាកដ ជនជាតិវៀតណាម មានទីលំនៅភូមិដុងហ៊ោ ឃុំដុងបិន ស្រុកបិនមិញ ខេត្តវិញឡុង ប្រទេសវៀតណាម (មានសារធាតុញៀន)។

ប្រភពបន្តថា នៅថ្ងៃទី០២ ខែកញ្ញា្ញ ឆ្នាំ២០២៦ ប៉ុស្តិ៍ នគរបាលរដ្ឋបាលបាវិត បានទទួលបណ្ដឹង មួយច្បាប់ ពីឈ្មោះ លី ជីង ភេទស្រី អាយុ៣១ឆ្នាំជនជាតិខ្មែ មុខរបរលក់ដូ មានទីលំនៅភូមិ ទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ បច្ចុប្បន្នស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានដាក់ពាក្យបណ្ដឹងទៅលើជនមិនស្គាល់អត្តសញ្ញាណចំនួន០៣នាក់ដែលបានធ្វើសកម្មភាព កាត់សោរ យកម៉ូតូរបស់ខ្លួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុច បូរីអេសុីខម ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀ។

ក្រោយពីបានទទួលបណ្ដឹង លោកអធិការនគរបាលក្រុងបានបញ្ជាកម្លាំងជំនាញ និងប៉ុស្តិរដ្ឋបាលបាវិត ចុះទៅដល់ទីតាំងកើតហេតុធ្វើការស្រាវជ្រាវ តាមរយះកាំមេរ៉ាសុវត្ថិភាព សមត្ថកិច្ចយើងបាន កំណត់ភិនភាគ មុខសញ្ញា រហូតដល់ម៉ោង៤រសៀល សមត្តកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់រួមទាំងវត្ថុតាង ម៉ូតូបួនគ្រឿងនៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិ បាវិតកណ្តាលសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចដកវត្ថុតាងរួមមានផាស់ស្អាប់១គ្រឿងពណ៌សពាក់ស្លាកលេខតាកែវ 1.S.2840(មធ្យោបាយជិះធ្វើសកម្មភាពលួច)ម៉ូតូម៉ាកវីស្តុនពណ៌សុីម៉ងត៍ពាក់ស្លាកលេខ70N1S5696ម៉ូតូម៉ាក់អេប្លេត ពណ៌ខ្មៅ គ្មានស្លាកលេខ
ម៉ូតូម៉ាកអុិចសង់ទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខម៉ូតូម៉ាក មីអូពណ៌ខ្មៅពាក់ស្លាកលេខ59M258523 ដង្កាប់១ សោ អក្សរL2ដើម សោលេខ៣មួយដើម គ្រាប់បំបែកសោម៉ូតូ២គ្រាប់។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាននាំគ្នាទៅធ្វើសកម្មភាពលួចម៉ូតូ បាន០៤គ្រឿង រួចយកទៅទុកក្នុងបន្ទប់ជួលប្រាកដមែន៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print