សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធ ករណីលួច (សម្ភារៈក្នុងក្រុមហ៊ុន) ទីតាំងអគារOP គ្មានមនុស្សស្នាក់នៅមួយកន្លែងនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធ ករណីលួច (សម្ភារៈក្នុងក្រុមហ៊ុន) ទីតាំងអាគារOP គ្មានមនុស្សស្នាក់នៅមួយកន្លែងនៅក្រុងបាវិត។

 

នគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី៩ខែកញ្ញាឆ្នាំ២០៦នេះថា ជនសង្ស័យទងនោះមាន ១-ឈ្មោះ បុត វីត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកទាល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។(ធ្លាប់ជា ពន្ធនាគារ)។

២-ឈ្មោះចាន់ ដារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃព្រួស ឃុំព្រៃក្រឹង ស្រុកកំពង់ត្រាច ខេត្តកំពត ។

៣-ឈ្មោះ ថា សុភក្រ្ត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចចក ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

៤-ឈ្មោះឃិន ឡាង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ។ (ធ្លាប់ជា ពន្ធនាគារ)។

និងទី៥-ឈ្មោះ ឡេង នី ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ បិទមាស ឃុំដំរីពួន   ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង ។ (ធ្លាប់ជា ពន្ធនាគារ)

 

ប្រភពដដែលបន្តថា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០៩និង៣0នាទី ប៉ុស្តិនគបាលរដ្ឋបាលបាវិត បានទទួលពត៍មានពីប្រជាពលរដ្ឋ ថា នៅទីតាំងអាគារOP គ្មានមនុស្សស្នាក់នៅមួយកន្លែង ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង មានមនុស្សមួយក្រុម បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង និងសម្ភារៈ ។

 

ក្រោយពីបានទទួល ព័ត៌មាន សមត្តកិច្ច បានចុះ ទៅដល់ ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់និងវត្ថុតាងរួមមាន:

សម្ភារៈវត្ថុតាងរបស់ ជនសង្ស័យឈ្មោះ បុត វិតរួមមាន: -កន្រ្តៃ កាត់ខ្សែភ្លើង ១ដេីម

ដង្កាប់ចនួន០១ ដេីមរណាអាដែក ១ដេីម – ម៉ាឡេត ១ដេីម – ញញួរ ១ដេីម – សោរតាន់ ១ដេីម និងកាំបុតជា១ដេីម។

 

សម្ភារៈវត្ថុរបស់ជនសង្ស័យឈ្មោះ ឡេង នី រួមមាន: ទូរស័ព្ទដៃ ចំនួន២គ្រឿង

ខ្សែភ្លើង ប្រភេទធំ មួយចំនួន ។ សម្ភារៈ ជនសង្ស័យឈ្មោះ ឃិន ឡាង មានម៉ូតូ១គ្រឿង ម៉ាកស៊ុយសូគី រ៉ាយដឺ ពណ៌ក្រហម ផ្លាកលេខគ្មាន វត្ថុតាងចាប់យកពីកន្លែងកើតហេតុ -ម៉ូតូចំនួន ២គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ផ្លាកលេខស្វាយរៀង1B-3380 ផលិតឆ្នាំ២០១៤ និងម៉ាកហុងដា ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ផ្លាកលេខគ្មាន។

-ក្រាមពណ៌ សថ្លាសង្ស័យថ្នាំញៀន ចំនួន១០កញ្ចប់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

-ដង្កាប់ចំនួន៣ដេីម កន្រ្តៃ ១ដេីម ផ្លែរណាអាដែក១ដេ១ដេីមសោរខ្សៀ ចំនួន២ដេីម សោរចិញ្ចៀន ចំនួន៣ដេីម កូនកាំបិត១ដេីម និងទុណឹវីស ១ដេីម។

 

ក្រោយមកសមត្ថកិច្ចបាន ធ្វើតេស្តសារធាតុញៀន គឺវិជ្ជមាន (+) ។

 

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ សមត្ថកិច្ចជំនាញ បាន កសាងសំណុំរឿងបញ្ជូនទៅការិយាល័យ ជំនាញ ចាត់ការបន្តតាមនីតិវិធី និងបានឃុំខ្លួនរួចហើយ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print