ខេត្តកំពត ៖ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោក កើត ឆែ អភិបាលរងខេត្តកំពត បានបញ្ជាក់ថា ៖ ថ្ងៃនេះ ! ខ្ញុំបានជួយសង្គ្រោះសត្វពង្រូលចំនួន ២ក្បាល ដែលជាថនិកសត្វមានស្រកាស្ថិតក្នុងប្រភេទសត្វជិតផុតពូជ មកលែងនៅឧទ្យានជាតិព្រះមុនីវង្ស។
លោក កើត ឆែ អភិបាលរងខេត្តកំពត សូមបងប្អូនចូលរួមការពារ និងថែរក្សាសត្វព្រៃទាំងអស់គ្នា ។
សូមបញ្ជាក់ថា ៖ សត្វពង្រូល (Pangolin) ជាសត្វដែលចូលចិត្តរស់នៅ ឯកកោ (ម្នាក់ឯង) និង ចេញរកស៊ីនៅពេលយប់។ ពួកវាមិនរស់នៅជាក្រុមឡើយ លើកលែងតែរដូវបង្កាត់ពូជ ឬពេលមេថែទាំកូន។
ជម្រក និងការរស់នៅ ! ជម្រក៖ ពួកវារស់នៅក្នុងរន្ធដីដែលវាជីកខ្លួនឯង, រន្ធឈើចាស់ៗ, ឬក្រហែងថ្ម។ សត្វពង្រូលមួយចំនួន (ដូចជាពង្រូលដើមឈើ) ចូលចិត្តរស់នៅ និងដេកលើចុងឈើ។
សកម្មភាព៖ នៅពេលថ្ងៃ ពួកវាដេកនៅក្នុងរន្ធ ឬលើដើមឈើ ដោយមូលក្រញ៉ង់ខ្លួន។ ដល់ពេលយប់ ពួកវាទើបចេញប្រមាញ់អាហារ។
ចំណីអាហារ និងការសុី ! ចំណី៖ អាហារចម្បងរបស់វាគឺ អង្ក្រង និងស្រមោច ! បើរបៀបស៊ី វាប្រើក្រញ៉ាំជើងមុខដ៏រឹងមាំដើម្បីកកាយបំបែកពំនូកអង្ក្រង ឬស្រមោច រួចប្រើយឺតៗនូវ អណ្តាតវែងដែលមានទឹករំអិលស្អិត ដើម្បីលិតប្រមូលស៊ីសត្វល្អិតទាំងនោះ។ សត្វពង្រូលគ្មានធ្មេញទេ ដូច្នេះវាកិនអាហារនៅក្នុងក្រពះដោយសារថ្មតូចៗដែលវាលេបចូលទៅ។
ការការពារខ្លួន គឺការមូលក្រញ៉ង់ខ្លួន៖ នៅពេលជួបគ្រោះថ្នាក់ ឬសត្រូវ (ដូចជាខ្លា ឬឆ្កែព្រៃ) វាចាត់វិធានការការពារខ្លួនដោយ រុំមូលខ្លួនជាមូលដូចបាល់។ ស្រកាទង់ដែងដ៏រឹងមាំរបស់វាអាចការពារសាច់ទន់ៗខាងក្នុងពីការខាំ ឬកោសរបស់សត្រូវ។
ក្លិន៖ វាអាចបញ្ចេញក្លិនស្អុយចេញពីរន្ធគូទ ដើម្បីបណ្តេញសត្រូវផងដែរ។
ការបង្កាត់ពូជ និងការចិញ្ចឹមកូន ! មេពង្រូលពពោះប្រហែល ៣ ទៅ ៥ ខែ និងកើតកូនម្តងបានតែ ១ ក្បាលប៉ុណ្ណោះ (កម្រកើតបាន ២ ក្បាលណាស់)។
ពេលកើតមក ស្រការបស់កូនពង្រូលនៅទន់ៗនៅឡើយ។ កូនពង្រូលធ្វើដំណើរជាមួយមេដោយ ជិះលើគល់កន្ទុយរបស់មេ រហូតដល់វារឹងដៃជើង និងអាចស្វែងរកចំណីដោយខ្លួនឯងបាន៕
ដោយ ៖ សិលា













