ខេត្ដព្រះសីហនុ៖ នគរបាលការិយា ល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន នគរបាលខេត្ដព្រះសីហនុបានឃាត់ខ្លួន បុរស២នាក់ដែលសង្ស័យរក្សាទុកនូវ សារធាតុញៀនដោយខុសច្បាប់កាលពី វេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ នៅក្នុងក្រុមទី១៣ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះ សីហនុ ខណៈដែលជនសង្ស័យកំពុងជិះ ម៉ូតូ ។
មន្ដ្រីនគរបាលការិយាល័យប្រឆាំង គ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ដ បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថ កិច្ចបានឃាត់ខ្លួនទី១-ឈ្មោះ ឡេង គន្ធី សុបញ្ញា អាយុ២៤ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតក្នុងស្រុកអង្គស្នួល ខេត្ដកណ្ដាល និងមានទីលំនៅភូមិផ្សារ កំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ហ៊ីម ឥសាន អាយុ៣០ឆ្នាំ មុខរបរមិន ពិតប្រាកដ មានទីលំនៅក្នុងក្រុមទី១៩ ភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្ដព្រះ សីហនុ ។
ផ្អែកតាមរបាយការណ៍ចុះថ្ងៃទី៦ ខែ សីហា ឆ្នាំ២០១៥ របស់លោកវរសេនីយ៍ ត្រី តាក សារិទ្ធ នាយការិយាល័យ ប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ជាមួយ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទ មេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន១១ កញ្ចប់តូចនិង២កញ្ចប់ធំស្មើរ៩,៥ក្រាម ,ទូរស័ព្ទដៃ២គ្រឿង, ម៉ូតូ២គ្រឿង, អត្ដ សញ្ញាណប័ណ្ណ១សន្លឹក, កាបូបដាក់លុយ ២មានប្រាក់២ដុល្លារនិងប្រាក់រៀល១ម៉ឺន រៀល ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាង លើមន្ដ្រីជំនាញប្រឆាំងគ្រឿងញៀនបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់កាតតាមផ្លូវច្បាប់ ៕
ដោយ៖ ឆ្លាមសមុទ្រ