នគរបាលប៉ុស្តិ៍ចោមចៅម្នាក់ជិះម៉ូតូដឹកកូនស្រីមកសាលាចាប់ហ្វ្រាំងដួលរាលកៃកាំភ្លើងត្រូវកូនខ្លួនឯងធ្លាយភ្លៅម្ខាង

ចែករំលែក៖

ភ្នំពេញ៖ មន្ដ្រីនគរបាលប៉ុស្ដិ៍ចោមចៅម្នាក់ បានជិះម៉ូតូឌុបកូនស្រីចេញពីសាលាហើយបានចាប់ហ្វាំងខ្លាំងពេកធ្វើអោយដួលម៉ូតូ ស្រាប់តែរាលកៃកាំភ្លើង ផ្ទុះ១គ្រាប់ចំភ្លៅកូនស្រីរបស់ខ្លួន បណ្តាលអោយធ្លាយទៅម្ខាងរងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៧ខែសីហា ឆ្នាំ២០១៥ នៅចំណុចមុខបន្ទាយទាហ៊ាន ង៧០ តាមបណ្តោយផ្លូវជាតិលេខ៣ ស្តិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលរូបនេះដែលជិះម៉ូតូដួលហើយរាលកៃកាំភ្លើងត្រូវភ្លៅកូនស្រីខ្លួននោះត្រូវគេស្គាល់ ឈ្មោះឆន (មាននាម16e)អាយុជាង៤០ឆ្នាំ ទទួលការងារព្រហ្មទណ្ឌ នៅប៉ុស្ដិ៍នគរបាលចោមចៅ ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកយឹម សារ៉ាន់ បានបញ្ជាក់ថា ក្រោយពីចូលរួមដេញបង្ក្រាបក្រុមចោរប្លន់ បន្ទាប់ពីធ្វើសកម្មភាពនៅខណ្ឌដង្កោនោះ មន្ដ្រីនគរបាលរូបនេះដែលមាននាម 16e បានបើកម៉ូតូមួយគ្រឿងម៉ាកស្កូបពី ទៅយកកូនស្រី នៅឯសាលាបំណងត្រលប់ទៅផ្ទះ ដោយធ្វើដំណើតតាមបណ្តោយផ្លូវជាតិលេខ៣ លុះមកដល់ចំណុចកើតហេតុក៏បានវ៉ាក់ជាមួយរថយន្ដ ភ្លាមនោះនគរបាករួបនោះក៏បានចាប់ហ្វ្រាំងទាំងបង្ខំបណ្ដាលឱ្យដួលរាលកៃកាំភ្លើងចំភ្លៅស្ដាំ របស់កូនស្រីដែលជិះក្រោយធ្លាយទៅម្ខាងតែម្ដង ប៉ុន្ដែមិនបណ្ដាលឱ្យប៉ះ ពាល់ដល់អាយុជីវិតនោះទេ ។

ក្រោយពេលកើតហេតុក្មេងស្រីរងគ្រោះត្រូវបាន បញ្ជូនទៅព្យាបាល របួសនៅមន្ទីរពេទ្យសម្ភពចោមចៅ ភ្លាមៗ ៕

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print