គណៈកម្មការផ្សារអូរឫស្សីសហការជាជួយសាខាកាំកុងត្រូលចុះត្រួតពិនិត្យទំនិញក្នុងផ្សារ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ គណៈកម្មការផ្សារអូរឫស្សីដែលដឹកនាំដោយលោក ឡេង គឹមស្រុងប្រធានគណៈកម្មការផ្សារបានសហការជាមួយសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញរួមជាមួយសាខាកាំកុងត្រូលរាជធានីភ្នំពេញ មន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទំនិញនៅផ្សារអូរឫស្សីដើម្បីសុវត្ថិភាពម្ហូបអាហារ ទប់ស្កាត់ទំនិញខូចគុណភាព ក្លែងបន្លំ និង ពង្រឹងការយល់ដឹង អំពីបញ្ហាសុវត្ថិភាពម្ហូបអាហារដល់បងប្អូនអាជីវករនិង អ្នកប្រើប្រាស់។

ក្នុងនោះក៏បានធ្វើតេស្តបឋមរកសារធាតុគីមី បូរ៉ាក់ ទៅលើសរសៃគុយទាវតូច សរសៃគុយទាវធំ មីក្រៀម មីស្រស់ ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក លតឆា គ្រឿងសមុទ្រ និង យកគំរូ បន្លែ ផ្លែឈើស្រស់មួយចំនួនទៀតបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកសារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារផងដែរ ៕

image image image image

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print