កម្ពុជា-បារាំង ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យបច្ចេកវិទ្យា និងអវកាស

ចែករំលែក៖

ទីក្រុងប៉ារីស៖ តាមរយៈការចូលរួមក្នុងកិច្ចប្រជុំកំពូលអន្តរជាតិស្តីពីទីអវកាស ដែលបានរៀបចំឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង កម្ពុជា និងបារាំង កំពុងបើកចំហឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា និងអវកាស។

 

កិច្ចប្រជុំកំពូលនេះ កាលពីថ្ងៃទី៩ និង១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងរដ្ឋចំនួន ៩០ប្រទេស ព្រមទាំងទីភ្នាក់ងារអវកាសឈានមុខ និងក្រុមហ៊ុនធំៗជាច្រើន ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីការអភិវឌ្ឍវិស័យអវកាស ការស្រាវជ្រាវ និងបច្ចេកវិទ្យាថ្មីៗ។

 

នាឱកាសនេះដែរ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា លោក ជា វ៉ាន់ដេត បានចូលរួមក្នុងកិច្ចប្រជុំ និងបានជួបសំណេះសំណាលជាមួយលោក Thomas Pesquet អាកាសយាននិកបារាំង។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានជួបពិភាក្សាការងារជាមួយលោកស្រី Éléonore Caroit រដ្ឋមន្ត្រីប្រតិភូរបស់បារាំង ទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី ភាពជាដៃគូអន្តរជាតិ និងជនជាតិបារាំងនៅបរទេស។

 

នៅក្នុងការអភិវឌ្ឍវិស័យអវកាស បារាំង និងសហភាពអឺរ៉ុបកំពុងផ្តោតលើការវិនិយោគ និងការអភិវឌ្ឍបច្ចេកវិទ្យាដែលមាននវានុវត្តន៍ខ្ពស់ រួមជាមួយការស្រាវជ្រាវ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ។

...

 

កិច្ចសហប្រតិបត្តិការទាំងនេះ ត្រូវបានអនុវត្តដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ និងមានគោលដៅជំរុញការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់ការអភិវឌ្ឍ និងផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print