នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ នាព្រឹកថ្ងៃទី១១ សីហានេះ! 

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នាវាហ្វឹកហ្វឺន Perekop នៃកងទ័ពជើងទឹកតំបន់បាល់ទិក (Baltic Fleet) របស់សហព័ន្ធរុស្ស៊ី នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជាហើយ។

 

នេះគឺជាការចូលចតជាលើកទី២ របស់នាវាហ្វឹកហ្វឺន Perekop នៅកម្ពុជា បន្ទាប់ពីនាវានេះធ្លាប់បានធ្វើទស្សនកិច្ចផ្លូវការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុម្ដងរួចមកហើយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។

 

ការចូលចតជាថ្មីរបស់នាវាយោធារុស្ស៉ីនៅកម្ពុជា គឺបានបង្ហាញអំពីការពង្រឹងទំនាក់ទំនងយ៉ាងល្អរវាងកងទ័ពកម្ពុជា និងកងទ័ពសហព័ន្ធរុស្ស៊ី។ ប្រតិភូនាវា នឹងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ។

 

ការចូលចតរបស់នាវា «PEREKOP» កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការទទួលស្វាគមន៍ពីសំណាក់លោក Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយមន្ដ្រីយោធាជាន់ខ្ពស់របស់កម្ពុជាផងដែរ។

 

សូមជម្រាបជូនថា នាវា PEREKOP មកកម្ពុជាលេីកនេះ មានមនុស្សសរុបចំនួន៣១៦នាក់ ក្នុងនោះនាវិកចំនួន១៤៥នាក់ និងសិស្សទាហានចំនួន១៧១នាក់។ បេីមិនមានអ្វីប្រែប្រួលទេនោះ ប្រតិភូមេបញ្ជាការនាវារុស្ស៉ី នឹងមានជំនួបសម្ដែងការគួរសមជាមួយ លោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ, លោក ម៉ាង ស៉ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងបំពេញទស្សនកិច្ចនៅតំបន់មួយចំនួនទៀតក្នុងខេត្តព្រះសីហនុ។

...

នាវា PEREKOP នឹងចាកចេញពីប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print