កូនត្រីចម្រុះទម្ងន់ជាង ៨០០គីឡូក្រាម បានចាក់លែងចូលបឹងធម្មជាតិវិញ និងឧបករល្មើសជាច្រើន ត្រូវបានជំនាញជលផលបំផ្លាញចោល នៅនឹងកន្លែង

ចែករំលែក៖

ខេត្តកំពង់ចាម៖ កូនត្រីចម្រុះទម្ងន់ ៨២៥គីឡូក្រាម បានចាក់លែងចូលបឹងធម្មជាតិវិញ និងឧបករណ៍ល្មើសជាច្រើន ត្រូវបានជំនាញជលផល បំផ្លាញចោលនៅនឹងកន្លែង ខណៈពេលដែល ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកបាធាយ អធិការដ្ឋានរដ្ឋបាលជលផល (មេគង្គខាងត្បូងបឹងទន្លេសាប) ខណ្ឌរដ្ឋបាលជលផល (កំពង់ឆ្នាំង កណ្តាល) ដឹកនាំដោយ លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការជាមួយអាជ្ញាធរ ស្រុកកោះសូទិន កម្លាំងប៉ុស្តិ៍នគរ បាលល្វេ និងសហគមន៍នេសាទបឹងកក់ នៅចំណុចផ្សេងៗគ្នាចំនួន ០៤ករណី ក្នុងខេត្តចំនួន ៣ គឺ ៖ ខេត្តកណ្ដាល កំពង់ស្ពឺ និងខេត្តកំពង់ចាម នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ។

 

បើតាមរបាយការណ៍ របស់នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឲ្យដឹងថា ការចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ទាំង ៤ករណី ខាងលើ ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។

 

ជាមួយនោះ ក្រុមការងារបានរុះរើបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ នៅនឹងកន្លែង ជារួមមាន៖ ករណីទី១ នៅចំណុចតាមដងទន្លេសាប ចាប់ពីឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល រហូតទៅដល់ ភូមិខ្លាគ្រហឹម ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម និងស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកពង់ឆ្នាំង(ព្រំប្រទល់ខេត្តកំពង់ឆ្នាំង កណ្តាល និងខេត្តកំពង់ចាម) មានឧបករណ៍លូស្បៃមុងចំនួន ១៣០មាត់ របាំងស្បៃមុងចំនួន ១២២កន្លែង ប្រវែង ៦.០០០ម៉ែត្រ បង្គោលចម្រឹង ២.០០០ដើម និងចាក់លែងកូនត្រីចម្រុះ ៦៥០គីឡូក្រាម ។

 

ករណីទី២ នៅចំណុចព្រែកព្នៅ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានឧបករណ៍ស្បៃមុងចំនួន ១១មាត់ របាំងស្បៃមុងប្រវែង ៣៣០ម៉ែត្រ បង្គោលចម្រឹងចំនួន ២៧៥ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់ ៥៥គីឡូក្រាម ។

...

 

ករណីទី៣ នៅចំណុចបឹងបុរស ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានឧបករណ៍ស្បៃមុងចំនួន ៩មាត់ របាំងស្បៃមុងប្រវែង ២៧០ម៉ែត្របង្គោលចម្រឹងចំនួន ២២៥ដើម ចាក់លែងកូនត្រីចម្រុះ ៤៥គីឡូក្រាម ។ និងករណីទី៤ នៅចំណុចបឹងរយា ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ មានឧបករណ៍ស្បៃមុងចំនួន ១៥មាត់ របាំងស្បៃមុងប្រវែង ៤៥០ម៉ែត្រ បង្គោលចម្រឹងចំនួន ៣៧៥ដើម ចាក់លែងកូនត្រីចម្រុះ ៧៥គីឡូក្រាម៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print