ឪពុកចាប់រំលោភកូនស្រីចុងអាយុ១៣ឆ្នាំ រួចប្រើអំពើហិង្សាបណ្ដាលឱ្យរងរបួស ហើយរត់គេចខ្លួន នៅស្រុកសំរោងទង 

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ករណីហិង្សា និងរំលោភបំពានផ្លូវភេទលើអនីតិជនម្នាក់អាយុ១៣ឆ្នាំ ត្រូវបានរាយការណ៍ថា បានកើតឡើងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅភូមិសង្កែរជ្រុំ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

 

តាមព័ត៌មានដែលទទួលបាន ជនសង្ស័យដែលត្រូវបានចោទប្រកាន់ថា ជាឪពុកចុងរបស់កុមារីរងគ្រោះ មាន ឈ្មោះ សឹង សែនសុជាតិ អាយុ៣២ឆ្នាំ។ ជនសង្ស័យត្រូវបានរាយការណ៍ថា បានប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទលើកូនស្រីចុងអាយុ១៣ឆ្នាំ និងបានប្រើអំពើហិង្សាវាយធ្វើបាបនាង បណ្ដាលឱ្យរងរបួស និងមាន ស្នាមជាំលើទ្រូង និងរាងកាយ។

 

ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុ ខណៈកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួន ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់។

 

ជុំវិញករណីនេះ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធកំពុងបន្តស៊ើបអង្កេត ដើម្បីបញ្ជាក់អង្គហេតុ និងស្វែងរកយុត្តិធម៌ជូនកុមារីរងគ្រោះ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print