ចូលចតហើយ! នាវាចម្បាំង INS Kulish របស់ទ័ពជើងទឹកឥណ្ឌា នៅមូលដ្ឋានសមុទ្ររាម គ្រាដែលដៃគូលើផ្លូវសមុទ្រទ្វេភាគីកំពុងរីកចម្រើន

ចែករំលែក៖

ភ្នំពេញ​៖​ នាវេលាម៉ោង៩​ និង៣០នាទីព្រឹកថ្ងៃទី ១២ ខែកញ្ញា​ ឆ្នាំ​២០២៦នេះ​ នាវាចម្បាំង INS Kulish របស់កងទ័ពជើងទឹកឥណ្ឌា បានចូលចតនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ។ ហើយ​នេះជាទស្សនកិច្ចលើកដំបូងបង្អស់របស់នាវាកងទ័ពជើងទឹកឥណ្ឌា មកកាន់ទីតាំងមូលដ្ឋានជើងទឹកកម្ពុជា។

យោងតាម​សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការនេះ បានគូសបញ្ជាក់ពីដៃគូលើផ្លូវសមុទ្រទ្វេភាគីកាន់តែរីកចម្រើនរវាងឥណ្ឌា និងកម្ពុជា ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះកិច្ចសហប្រតិបត្តិការជើងទឹកប្រកបដោយវិជ្ជាជីវៈ។

...

សូមជម្រាបជូនថា​ ការចូតចលនេះសបញ្ជាក់ថា​ មូលដ្ឋានសមុទ្ររាម មិនមែនជាទីអាថ៌កំបាំងឡើយ ហើយក៏ស្របនឹងការប្រកាសរបស់នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបើកទ្វារស្វាគមន៍រាល់នាវាប្រទេសជាមិត្តទាំងអស់ដែលមកហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាម ចាប់ពីថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ តទៅ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print