ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អោងឡាំង អញ្ជេីញត្រួតពិនិត្យទីតាំងថ្មី របស់ស្ថានទូតមីយ៉ាន់ម៉ា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពសហព័ន្ធមីយ៉ាន់ម៉ា លោក មីន អោងឡាំង នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជេីញត្រួតពិនិត្យ ទីតាំងថ្មី របស់ស្ថានទូតមីយ៉ាន់ម៉ា ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការអមដំណេីរទទួលស្វាគមន៍ដោយលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោក ចេង ម៉ានិត ឯកអគ្គរាជទូតព្រះរាជាណា ចក្រកម្ពុជា ប្រចាំសហភាពសហព័ន្ធមីយ៉ាន់ម៉ា។

តាមរយៈការសាងសង់នូវអាគារថ្មីនៃ ស្ថានទូតមីយ៉ាន់ម៉ា នៅកម្ពុជានាពេលនេះ គឺជាការបង្ហាញអោយឃេីញពីចំណងមិត្តភាពកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា ។ កម្ពុជា-មីយ៉ាន់ម៉ា បានបង្កេីតទំនាក់ទំនងការទូតផ្លូវការ ចាប់តាំងពីឆ្នាំ១៩៥៥មកម្ល៉េះ ពោលគឺរហូតមកដល់ពេលនេះ មានរយៈពេល៧១ឆ្នាំមកហេីយ ។ ស្ថានទូតនេះ និងជួយសម្រួលដល់ កិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេស តាមរយៈក្របខណ្ឌអាស៊ាន លើសពីនេះ ក៏ជាឱកាសក្នុងការពង្រីក វិស័យពាណិជ្ជកម្ម និងការវិនិយោគ ដែលផ្តល់ផលប្រយោជន៍ដល់ សេដ្ឋកិច្ចទាំងពីរប្រទេសក៏ដូចជាការ ថែរក្សា ទំនាក់ទំនង រវាងប្រជាជន និងប្រជាជនផងដែរ។

គូសបញ្ជាក់ថា តាមការអញ្ជើញរបស់ព្រះករុណា
ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក មីង អោងឡាំង (Min Aung Hlaing) ប្រធានាធិបតីសហភាពសហព័ន្ធមីយ៉ាន់ម៉ា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦។

...

ក្នុងដំណេីរទស្សនកិច្ចនេះ លោក​ប្រធានាធិបតី បានអញ្ជេីញជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំកំពូលៗ របស់កម្ពុជាផងដែរ ដែលនេះជាការបញ្ជាក់អំពីគោលបំណងរួមក្នុងការពង្រឹងបន្ថែម ទៀតនូវចំណងមិត្តភាពដ៏កក់ក្តៅ រវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា។ ក្នុងដំណេីរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី មីង អោងឡាំង នាពេលនេះ គឺជាផ្នែកសំខាន់មួយ ក្នុងការជំរុញមិត្តភាពកម្ពុជា-មីយ៉ាន់ម៉ា កាន់តែរឹងមាំបន្ថែមទៀត៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print