កម្លាំងសហការយោធាបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប បានចុះបង្ក្រាបរបាំងវែងៗក្នុងភូមិសាស្ត្រស្រុកបរិបូណ៌

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងយោធា បង្ក្រាបបទល្មើសនេសាទតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ទិសទី២ ស្រុកបរិបូណ៌ បានសហការ ជាមួយកងកម្លាំងកងពលតូចលេខ៥១ របស់យោធភូមិភាគទី៥ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ដាក់របាំង ដែលមានប្រវែងវែង លើសពីច្បាប់នៃរដ្ឋបាលជលផល ស្ថិតនៅចំណុចភូមិកំពង់អួរ ឃុំព្រះគគី ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

 

ក្នុងប្រតិបត្តិការបង្ក្រាបនេះគឺយោងតាមសមត្ថកិច្ចយោធាបង្ក្រាបបទល្មើសនេសាទបានឲ្យដឹងថា ដោយកម្លាំងយោធាសហការបានចុះល្បាត ក៏បានប្រទះឃើញនិងបានបង្ក្រាបភ្លាមៗនៅនឹងកន្លែង ដោយក្នុងនោះកម្កាំងសរុបចំនួន១១នាក់ និងប្រើប្រាស់មធ្យោបាយទូកបាឡាស្មាច់ចំនួន ០២គ្រឿង ហើយនិងបានកម្ទេចចោល របាំងណរ៉ាវ និងរុះរើកាត់បំផ្លាញបានចំនួន០៥របាំង ស្មើ ២០៥០ ម៉ែត្រ ។

 

តាមការបញ្ជាក់ពីប្រភពខាងលើដដែលបានឲ្យដឹងថា របាំងមួយមានប្រវែង ពី៣៥០ម៉ែត្រទៅ៦០០ម៉ែត្រ ។

 

កម្លាំងសហការរបស់យោធាបង្ក្រាបបទល្មើសនេសាទបានកាប់កម្ទេចចោលបទល្មើសរបាំងណរ៉ាវមានប្រវែងវែងខាងលើនេះ ធ្វើឡើងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការបង្ក្រាបបទល្មើសនេសាទក្នុងផ្ទៃបឹងទន្លេសាប និងតាមបទបញ្ជារបស់ថ្នាក់លើ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print